ស្នេហាខ្យល់ព្យុះ! បុរសម្នាក់ស្នើសុំមិត្តប្រុសរបស់ខ្លួនរៀបការយ៉ាងផ្អែមល្ហែមនៅចំពោះមុខព្យុះប្រមោយដំរី

អ្នកប្រមាញ់ខ្យល់ព្យុះមួយរូប បានស្នើសុំមិត្តប្រុសរបស់គាត់រៀបការ នៅក្នុងទិដ្ឋភាពមួយដ៏ប្លែកភ្នែកបំផុត ដែលស្ថិតនៅចំពោះមុខខ្យល់ព្យុះប្រមោយដំរីដ៏ខ្លាំងក្លានៅក្នុងរដ្ឋកាន់សាស់។

លោក Joey Krastel ដែលជាអ្នកឧតុនិយម និងអ្នកវិភាគហានិភ័យមួយរូបសម្រាប់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Maryland បានសុំមិត្តប្រុសរបស់គាត់លោក Chris Scott វ័យ ២៣ឆ្នាំ រៀបការដ៏គួរឱ្យរំភើបកាលពីថ្ងៃអង្គារ។

លោក Krastel វ័យ ២៧ឆ្នាំ បានចែកចាយរូបភាពដ៏ផ្អែមល្ហែមរបស់គាត់ បានលត់ជង្គង់មួយចំហៀងស្នើសុំលោក Scott រៀបការជាមួយនឹងចំណងជើងថា "ក្តីស្រឡាញ់ពេញបេះដូងទាំងពីរនៃជីវិតរបស់ខ្ញុំ" ខណៈដែលមានខ្យល់ព្យុះដ៏ធំមួយកំពុងសំដៅមករកពួកគេក្នុងទីក្រុង Tipton។

លោក Krastel បាននិយាយថា គាត់ លោក Scott និងមិត្តពីរនាក់ទៀត បានចេញក្រៅដើម្បីតាមប្រមាញ់ព្យុះប្រមោយដំរីមួយនៅក្នុងរដ្ឋកាន់សាស់កាលពីថ្ងៃអង្គារ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជាតិ បានព្រមានអំពី "គ្រោះមហន្តរាយព្យុះប្រមោយដំរី" សម្រាប់តំបន់ជាច្រើននៅក្នុងរដ្ឋមួយនេះ។

ពួកគេបានចាប់ផ្តើមការប្រមាញ់របស់ពួកគេនៅទីក្រុង Salina រដ្ឋកាន់សាស់​និងបានរកឃើញព្យុះដ៏សាហាវនៅក្នុងទីក្រុង Tipton រដ្ឋ Maryland ជាកន្លែងដែលលោក Krastel បានធ្វើការស្នើសុំរៀបការដ៏ភ្ញាក់ផ្អើល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab