អស្ចារ្យមែន! ត្រយូងចេកអាំងជាថ្នាំបញ្ចុះជាតិស្ករក្នុងឈាម បន្ថយកូឡេស្តេរ៉ុល និងព្យាបាលជំងឺជាច្រើនទៀតយ៉ាងមានប្រសិទ្ធភាព

ត្រយូងចេកផ្ទុកនូវសារធាតុជាច្រើន ដែលមានអត្ថប្រយោជន៍ជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ព្យាបាលជំងឺរលាកក្រពះ បន្ថយកូឡេស្តេរ៉ុល និងធ្វើឱ្យបេះដូងលោតក្នុងចង្វាក់ប្រក្រតី។ 

យោងតាមសៀវភៅក្បួនវេជ្ជសាស្ត្របែបបុរាណរបស់ឥណ្ឌា ត្រយូងចេកផ្ទុកទៅដោយជាតិដែក (ព្យាបាលក្រពះ) សម្បូរជាតិកាល់ស្យូម ផូស្វ័រ វីតាមីន A និង C ហេតុដូច្នេះហើយទើបធ្វើឱ្យទឹករបស់ត្រយូងចេកមានប្រសិទ្ធភាពក្នុងការបន្ថយជាតិស្ករក្នុងឈាម។ 

សម្គាល់ ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ព្យាបាលពីត្រយូងចេក លោកអ្នកត្រូវយកត្រយូងចេក១ទៅអាំងឱ្យឆ្អិនល្មម រួចយកត្រយូងចេកនេះទៅស្ងោរក្នុងទឹកមួយកូនឆ្នាំតូចល្មមឱ្យពុះ (៣០នាទី)។ រួចហើយពិសាទឹកដែលស្ងោររួចឱ្យអស់។ ពិសាទឹកនេះឱ្យបាន ៧ ថ្ងៃពេញ រួចហើយនៅថ្ងៃក្រោយៗទៀត ពិសាទឹកនេះចន្លោះថ្ងៃយូរៗម្តងក៏បាន មិនចាំបាច់ផឹកញឹកញាប់ទេ នោះវានឹងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយជាតិកូឡេស្តេរ៉ុលក្នុងឈាមទៀតផង។ 

បញ្ជាក់ៈ ចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ដែលចង់ពិសាទឹកនេះ គួរទទួលការប្រឹក្សាពីវេជ្ជបណ្ឌិតជាមុនសិន ព្រោះបើទឹកត្រយូងចេកអាំងនេះមានប្រសិទ្ធភាព វានឹងធ្វើឱ្យអ្នកជំងឺឈឺចាប់ផ្នែកខ្លះនៃរាងកាយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...