មិននឹងស្មាន! របស់មួយនេះ ព្យាបាលឈឺបំពង់ក និងផ្ដាសាយបានយ៉ាងរហ័សបំផុត

ដំឡូងបារាំង គឺជាបន្ថែមួយប្រភេទ ដែលគេពេញនិយមបរិភោគ និងជាប្រភពអាហារដ៏សំខាន់បំផុតមួយនៅលើផែនដី។ វាមានផ្ទុកនូវអត្ថប្រយោជន៍សំខាន់ដល់សុខភាព និងអាចប្រើប្រាស់ជាម្ហូប ឬនំទៅតាមចំណង់ចំណូលចិត្តសព្វបែបយ៉ាង។ អត្ថប្រយោជន៍របស់ដំឡូងបារាំងរួមមាន ជំរុញដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយជាតិកូឡេស្ដេរ៉ុល ជំរុញដល់សុខភាពបេះដូង ការពារកុំឱ្យដុះសាច់បំពង់ក និងគ្រប់គ្រងជំងឺទឹកនោមផ្អែម។

លើសពីនោះវាក៏ជួយពង្រឹងមុខងារផ្សេងៗទៀតដូចជា ពង្រឹងប្រព័ន្ធភាពស៊ាំ ពន្យាភាពចាស់ ការពារស្បែកខូច ជំរុញដល់លំហូរឈាម កាត់បន្ថយលើសសម្ពាធឈាម គ្រប់គ្រងតុល្យភាពសារធាតុរាវ ព្យាបាលគេងមិនលក់ និងថែរក្សាសុខភាពភ្នែក។

ចំណុចបន្ថែមនោះ គឺថា ដំឡូងបារាំង នៅអាចព្យាបាលឈឺបំពង់ក និងផ្ដាយសាយបានទៀតផង។ អ្នកព្យាបាលបានដោយអនុវត្តតាមវិធីសាស្ដ្រខាងក្រោមនេះ។

* វត្ថុដែលត្រូវការ ៖ ដំឡូងបារាំងសរីរាង្គមួយផ្លែ, ឆ្នាំងមួយ និងកន្ត្រងមួយ។

* របៀបធ្វើ ៖ លាងដំឡូងបារាំងឱ្យស្អាត រួចចិតសំបកចេញ។ បន្ទាប់មកកាត់ដំឡូងបារាំងជាកង់ៗ ដាក់ទៅក្នុងឆ្នាំងដាំ ដោយដាក់ទឹកល្មមមួយលិចដំឡូងបារាំងនោះ។ ក្រោយពីដាំដំឡូងបារាំងឆ្អិន ត្រងវាជាមួយនឹងកន្ត្រងសំណាញ់ ស្រិតយកតែទឹកមកផឹកប៉ុណ្ណោះ។ ទឹកនោះផឹកក្ដៅៗ កន្លះកែវ មួយថ្ងៃបីដង ធ្វើម្ដងផឹកម្ដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...