D739d542 c294 4bd2 8cc7 01af2ca9d5e2

ឃាត់ខ្លួន​យុវសិស្សម្នាក់​ពី​បទ​ប្រើហិង្សា ​ដោយ​ដាវ​កែច្នៃ

    ភ្នំពេញ​៖ ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​១ បាន​ឃាត់ខ្លួន​យុវ​សិស្ស​ម្នាក់​ក្នុងចំណោម បក្ខពួក​១០​នាក់ ធ្វើ​សកម្មភាព​កាប់​ទៅលើ​សិស្សសាលា​ម្នាក់​ខុស តែ​ត្រូវចំ​ម៉ូតូ​​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២​​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលា​វ៉េ​សឡា​ញន៍​សាខា​សន្ធរម៉ុក ផ្លូវ​លេខ​១២២​កែង​២៥៣ ក្រុម​៤៨ ភូមិ​១៣ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក​។​
    ប៉ូលិសនិយាយថា ​ជនសង្ស័យ​ឈ្មោះ ពៅ កៃ​ស៊ី​ង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​១២c1 នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ ជួល ផ្លូវ​លេខ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​ចំណែកបក្ខពួក​ជនដៃដល់​មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង និង​មាន​ដាវ​កែច្នៃ៣​ដើម​ដកហូត​បាន​២​ដើម​រត់បាត់អស់។
     ចំណែក​ជនរងគ្រោះ​ឈ្មោះ ដាំ សុក្រ​កក្កដា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ទី​១០​ក នៅ​សាលារៀន​វ៉េ​សឡា​ញន៍ ស្នាក​នៅផ្ទះ​លេខ​១៦៨ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សំភារៈ​ខូចខាត​គ្រាន់តែរ​ហែក​កែប​ពូក​ម៉ូតូ និង​ឆែប​កាង​ក្រោយ​ម៉ូតូ។​
​     ប៉ូលិសបន្តថា ដំបូងជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​MSX​តែម្នាក់ឯង​ចេញពី​សាលារៀន​វ៉េ​សឡា​ញន៍ គោលបំណង​ទៅ​ផ្ទះ ។ពេល​ជិះ​ដល់​ផ្លូវ​កែង​កម្ពុជា​ក្រោមក៍​បាន​ជួប​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​៥​គ្រឿង ហើយ​ក៏​ស្រាប់តែ​ពួកគេ​ដក​ដាវ កាប់​មក​លើ​ជនរងគ្រោះតែម្តង។
    ឃើញ​ដូច​នោះ ជនរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ បក​ក្រោយ​មក​សាលា​វ៉េ​សឡា​ញន៍​វិញ ដើម្បីឲ្យគេ​ជួយ់ ពេល​ដល់​សាលា​ជនរងគ្រោះ​ក៏​បាន​ទុក​ម៉ូតូ​ចោល ហើយ​ក៏​រត់​ចូល​ក្នុង​សាលា ពេល​នោះ​ក្រុម​ជនសង្ស័យ​ក៏​បាន​កាប់​ទៅលើ​ម៉ូតូ​ជនរងគ្រោះ​១​ដាវចំ​ពូក​ម៉ូតូ​និង​កាង​ខាងក្រោយ ។
     ភ្លាម​ខាង​សន្តិសុខ​សាលា​វ៉េ​សឡា​ញន៍​ឃើញ ក៏​បាន​ចាប់​ឃាត់​បាន​ក្រុម​ជនសង្ស័យ​បាន​១​នាក់​និង​ដាវ​កែច្នៃ២​ដើម ប្រគល់ឲ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

មតិយោបល់