adverise with khmeread E6688f92 6f6a 4a79 a7c6 556286c18c86   copy

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បង្ក​របួសស្នាម​និង​រក្សា​គ្រឿងញៀន​

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ចាប់ខ្លួន​តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​១១​មីនា​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់​ណ្តា​ល​ខេត្តកណ្តាល ហើយ​ប៉ូលិស​រកឃើញ​បទល្មើស​មួយទៀត​គឺ​រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ហេង វាសនា ហៅ​ចាន់ណា ហៅ ញ៉ា​ញ់ ភេទ ប្រុស អាយុ​២៥​ឆ្នាំ ជន​ជ​តិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ កម្មករ​មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ​ឃុំ​ស៊ី​ធរ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា  ការចាប់ខ្លួន​បុរស​ខាងលើនេះ​យោង​ដីកា​លេខ​៖ ១០១៩ ដក​.​ប​ចខ ចុះ​ថ្ងៃទី ២៩.០៧.២០១០​របស់លោក​អិន វ៉ានវិបុល ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​៖ បង្ក​របួស​ដោយ​ចេតនា​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៧​កញ្ញា​ឆ្នាំ​២០០៩។​

     ប៉ូលិស​បន្តទៀតថា  ជនសង្ស័យ​ឈ្មោះ​ហេង វាសនា​ហៅ ចាន់ណា ហៅ​​ ញ៉ា​ញ់ បានប្រគល់​ជូន កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​ឈ្មោះ​នេះ បាន​ប្រព្រឹត្ត បទល្មើស​មួយទៀត​គឺ រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ថ្ងែ​ទី​១០​មីនាឆ្នាំ​២០១៦​ម៉ោង​៨​និ​៤០​នាទី​យប់​នៅ​ចំណុច​មុខ​វត្ត​ព្រែក​អំពិល​ភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ជាមួយ​ឈ្មោះ ហៀ​ង ម៉េង​ហុង ភេទ ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ក្នុង​ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្តាល។ ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​អនុវត្តតាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់