ពួកចោរចូលប្លន់ហាងលក់ទូរស័ព្ទ T-Mobile នៅរដ្ឋផ្លរីដា ប្រមូលយកទូរស័ព្ទគ្រប់ម៉ាក ទុកតែទូរស័ព្ទ Huawei

រឿងស្ទើរមិនគួរឱ្យជឿនឹងភ្នែកមួយបានកើតឡើងនៅក្នុងហាងលក់ទូរស័ព្ទ T-Mobile ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលចោរពីរនាក់បានប្លន់យកទូរស័ព្ទនៅក្នុងហាងទាំងមូល ប៉ុន្តែពួកគេទុកទូរស័ព្ទ Huawei ចោល មិនប៉ះសូម្បីមួយគ្រឿង ដោយសារតែបច្ចុប្បន្នពួកវាគឺមិនមានតម្លៃនោះឡើយនៅអាមេរិក។ ហាងមួយនេះខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ ៣ម៉ឺនដុល្លារ ប៉ុន្តែរក្សាបានទឹកប្រាក់ ១៥០០ដុល្លារ ពីទូរស័ព្ទដៃ Huawei ដែលចោរមិនប្រមូលយកទៅ។

លោក John Smith អ្នកគ្រប់គ្រងនៃហាងខាងលើបាននិយាយថា "ពួកយើងបានគិតថាពួកគេបានបោសសម្អាតហាងរបស់យើងទាំងស្រុងទៅហើយ។ ពួកគេមើលទៅហាក់ដូចជាសាហាវខ្លាំងណាស់ ប៉ុន្តែពួកគេមិនចាប់អារម្មណ៍នោះឡើយទៅលើទូរស័ព្ទ Huawei។ យ៉ាងហោចណាស់យើងមិនបាត់បង់គ្រប់យ៉ាងនោះទេ"។

ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នៅតែមានតម្លៃ ជាពិសេសចាប់តាំងពីទូរស័ព្ទទាំងនោះនៅតែអាចទទួលបានការ Update ថ្មី ហើយអនាគត Huawei នៅតែមិនទាន់ច្បាស់នៅឡើយ។ ទោះជាយ៉ាងណាក្តី សម្រាប់មនុស្សមួយចំនួន ទូរស័ព្ទ ​Huawei គឺបាត់បង់តម្លៃរួចទៅហើយ និងបន្តធ្លាក់ថ្លៃជាលំដាប់។

ប៉ូលិសកំពុងស៊ើបអង្កេត ហើយនឹងតាមចាប់ជនល្មើសឱ្យបានឆាប់ៗនេះ៕ ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...