ការសិក្សាមួយរកឃើញថា លាងចានជួយបំបាត់ស្ត្រេសយ៉ាងមានប្រសិទ្ធភាព

មុននឹងអានអត្ថបទនេះ មានសំណួរមួយសួរថា តើអ្នកធ្លាប់លាងចានគរដូចភ្នំដែរឬទេ? ប្រសិនបើចម្លើយ ធ្លាប់ នោះពិតណាស់អ្នកមិនមែនមានតែឯងទេ។

យោងតាមការសិក្សាមួយបង្ហាញថា ការលាងចានអាចកាត់បន្ថយភាពស្ដ្រេសរបស់មនុស្សបាន។ ប៉ុន្ដែដរាបណា ពួកគេលាងចានដោយមិនបង្ខំចិត្ត។ ការសិក្សានេះរៀបចំដោយក្រុមស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ Florida State ដែលអង្កេតមើលនិស្សិត ៥១ នាក់លាងចាន។

មុនពេលចាប់ផ្ដើមការអង្កេតនោះ និស្សិតពាក់កណ្ដាល ត្រូវបានប្រាប់ឱ្យអានអត្ថបទខ្លីមួយនិយាយអំពី "ការលាងចានដោយការពេញចិត្ត" និងនិស្សិតពាក់កណ្ដាលទៀតត្រូវបានប្រាប់ឱ្យអានអត្ថបទខ្លីអំពី "ការលាងចានដោយការមិនពេញចិត្ត"។

បន្ទាប់មកនិស្សិតទាំងនោះបានធ្វើតេស្តជាក់ស្តែង ដោយលទ្ធផលបង្ហាញថា និស្សិត ដែលលាងចានដោយពេញចិត្ត ពោលគឺលាងចានទាំងញញឹមដាក់សាប៊ូក្នុងទឹកយ៉ាងរីករាយ បានបង្កើនអារម្មណ៍រីករាយរបស់ពួកគេ ២៥ ភាគរយ និងកាត់បន្ថយការព្រួយចិត្តបាន ២៧ ភាគរយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...