adverise with khmeread 6f491cec 1fba 4879 9ec9 c66c9b80002a

នៅ​សុខៗ​ប៉ូលិស​វៃ​ខ្នោះ បន្ទាប់ពី​គំរាម​យកលុយ​ពី​នារី​លក់ដូរ​ចល័ត​តាម​ម៉ូតូ​

     មណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពេជ្រ​ដា​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​​ និង​៤០​នាទី​ថ្ងៃទី​១១ ខែ​មិនា​ ឆ្នាំ​២០១៦ វេលា​នៅ​ឡូ​កៅស៊ូស្ថិតក្នុង​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​ករណី​គំរាម​យកប្រាក់​និង​គ្រឿងអលង្ការ ពី​នារី​ម្នាក់​លក់​អីវ៉ាន់​ចល័ត​តាម​ម៉ូតូ​យកលុយនិង​ឲ្យ​ដោះយក​គឿង​អលង្ការ។​

     ប៉ូ​លកស​និយាយថា ជនរងគ្រោះ​ឈ្មោះ ពៅ​.​ផល្លា ស្រី អាយុ ១៩​ឆ្នាំ ខ្មែរ រស់នៅ​ភូមិ​ចុង​ផាង ឃុំ ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី ។​

     ប៉ូលិស​បន្តថា​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​យក​ដើម​ដំឡូង​ធ្វើជា​ដំបង​មក​ស្ទាក់ផ្លូវ​ជនរងគ្រោះ​ដែល​កំពុងធ្វើដំណើរ​មក​ពីលក់ដូរ​អីវ៉ាន់​ចល័ត​តាម​ម៉ូតូ​រួច​គំរាម​ប្រគល់​ប្រាក់ និង​ដោះយក​គ្រឿង​អ​ល​ង្គ​ការ រួមមាន ៖​ប្រាក់​ខ្មែរ​ចំនួន ៤៨៥.000​រៀល​,​ប្រាក់​អាមេរិក ៣00 $,​ចិញ្ជៀ​ន​ផ្លាក​ទីន ១​វង់​​​ ១.៣​ជី ,​ខ្សែក ផ្លា​ល​ទីន​១​ខ្សែ​២​ជី និង​កងដៃ​ឈុត ៥ ជី។​

      ក្រោយ​ស៊ើ​ប​អ​ង្គេ​ត​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ ឈ្មោះ​ទិ​ត  សុ​ខេង ភេទ​ប្រុស អាយុ​25​ឆ្នាំ ខ្មែរ មុខរបរ​៖​កម្មករ​ស្នាកនៅ​ភូមិ​.​ឃុំ​កើតហេតុ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់