អត់ដែលដឹងសោះ! Jack Ma យកលុយវាល់លានទៅទិញដីព្រៃរាប់ម៉ឺនហិកតានៅអាមេរិកដើម្បីការពារពីការកាប់បំផ្លាញនិងរុករករ៉ែ

Jack Ma មហាសេដ្ឋីចិននិងជាស្ថាបនិកក្រុមហ៊ុនយក្ស Alibaba ស្ងាត់ៗបានទិញដីទំហំ ២៨.១០០ អារ (១១.៣៧១ ហិកតា) ដែលមានស្ទឹងបឹងបួ ព្រៃឈើ និងចម្ការដើមមននៅភ្នំ Adirondacks នៃរដ្ឋញូវយ៉ក។

លោក Ma បានទិញវាក្នុងតម្លៃ ២៣ លានដុល្លារអាមេរិកក្នុងគោលបំណងដើម្បីអភិរក្ស និងប្រើវាដើម្បីធ្វើជាកន្លែងលំហែកាយផងដែរ។ ដីព្រៃ ឈ្មោះ Brandon Park នេះរួមមានស្ទឹងឈ្មោះ St. Regi8s River ប្រវែង ១៤ គីឡូម៉ែត្រជាពិសេសថែមទាំងមានបឹងបួ ព្រៃឈើ និងរោងអារឈើមួយតាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ នៅពីក្រោយច្រកទ្វារចូល។ 

លោក Ma បានទិញដីព្រៃនេះតាំងពីខែឧសភាឆ្នាំ២០១៥តាមរយៈក្រុមហ៊ុន New Brandon LLC ។ លោក Jim Wilkinson អ្នកនាំពាក្យរបស់លោក Ma និយាយថា គាត់គ្រោងនឹងបង្កើតអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីគ្រប់គ្រងព្រៃ Brandon Park ។ ដីដែលជាជម្រកសត្វក្ដាន់កន្ទុយពណ៌សនេះ គឺជាការវិនិយោគលើកដំបូងរបស់លោក Ma នៅក្នុងដីអភិរក្សនៅក្រៅប្រទេសចិន ដែលជាទីដែលលោក គឺជាអ្នកគាំទ្រដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃនិងធនធានធម្មជាតិ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16