ចោរពីរនាក់យកកាំភ្លើងភ្ជង់ប្លន់បុរសម្នាក់ ស្រាប់តែឆ្កែពីរក្បាលស្ទុះចេញពីឡានដេញខាំចោរ រត់រាគនោម

បុរសម្នាក់នៅក្នុងប្រទេសអាហ្សង់ទីនត្រូវបានជួយសង្រ្គោះពីការប្លន់ពេលដែលសនុខចិញ្ចឹមពីរក្បាលរបស់គាត់បានហក់ចេញពីរថយន្តម៉ាក SUV របស់គាត់ និងប្រដេញជាមួយនឹងជនសង្ស័យ។

ជនរងគ្រោះ ដែលឈ្មោះមិនត្រូវបានបញ្ចេញរូបនេះ កំពុងលាងសម្អាតរថយន្តរបស់គាត់កាលពីថ្ងៃអង្គារ នៅសង្កាត់ Quilmes ក្នុងទីក្រុងប៊ុយណូស៊ែ ពេលដែលចោរប្លន់ប្រដាប់អាវុធពីរនាក់បានវាយឆ្មក់ទៅលើគាត់។

កាមេរ៉ាសុវត្ថិភាពផ្តិតចេញពីផ្ទះរបស់បុរសរូបនេះ បានបង្ហាញជនសង្ស័យទាំងពីររូប បានដើរយ៉ាងស្ងប់ស្ងាត់នៅតាមផ្លូវថ្មើរជើងមួយ មុនពេលដែលពួកគេចែកផ្លូវគ្នា។ ជនសង្ស័យម្នាក់បន្តដើរលើផ្លូវថ្មើរជើងដ៏ស្ងាត់ដដែល ខណៈដែលម្នាក់ទៀតដើរកាត់ទៅកណ្តាលផ្លូវ មុនពេលភ្លាមៗបានវាយប្រហារទៅលើជនរងគ្រោះ ដោយមានភ្ជង់ក្បាលជាមួយនឹងកាំភ្លើង។ នៅពាក់កណ្តាលនៅភាពចលាចលនេះក្នុងវីដេអូ ឆ្កែប្រភេទ Boxer Terriers បានប្រញាល់ប្រញាល់ចេញពីរថយន្ត ដើម្បីជួយដល់ម្ចាស់ជាទីស្រឡាញ់របស់វា។

វីដេអូបង្ហាញឱ្យឃើញសុខនដ៏ក្លាហានទាំងពីរក្បាលបានត្របាញ់ជើងប្រដេញជាមួយចោរមួយរូប ខណៈដែលជនសង្ស័យរូបនោះក៏បានបាញ់តបទៅពួកវាវិញផងដែរពេលកំពុងរត់គេចខ្លួន។ សំណាងល្អ សុនខទាំងពីរក្បាលនេះមិនមានរងរបួសអ្វីឡើយ។ មិនមានការចាប់ខ្លួនអ្វីបានកើតឡើងនោះឡើយ។ នេះបើយោងតាមវេបសាយ DailyMail៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab