អាមេរិកចង់ប្រើត្រីឱ្យធ្វើចារកម្មនៅបាតសមុទ្រ

​កម្មវិធី​មួយ​នៅក្នុង​ក្រសួងការពារជាតិ​អាមេរិក​កំពុងចង់​ជ្រើសរើស​សត្វ​ត្រី​ក្នុងការ​ប្រឹងប្រែង​រប​ស់​ខ្លួនដើម្បី​ឃ្លាំមើល​សណ្ឋាន​ដី​ក្រោម​ទឹក​របស់​ពិភពលោក​និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​ស្វែងរក​នាវាមុជទឹក​របស់​សត្រូវ​។​

​ដោយ​ប្រើប្រាស់​សមត្ថភាព​របស់​សត្វ​សមុទ្រ​ក្នុង​ការដឹង​ពី​ការរំខាន​គ្រប់​វិនាទី​នៅក្នុង​បរិយាកាស​ជុំវិញ​ពួកវា ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​កម្រិត​ខ្ពស់​នៃ​ក្រសួងការពារជាតិ (DARPA) ដែលជា​អង្គភាព​ស្រាវជ្រាវ​ពិសោធន៍​របស់​ក្រសួងការពារជាតិ​អាមេរិក បាន​និយាយថា វា​អាច​រកឃើញ​ដោយ​ស្វ័យប្រវត្តិ​សូម្បីតែ​ដ្រូនមុជទឹក​ស្វ័យប្រវត្តិ​តូច​មួយ​។​

​ក្នុងចំណោម​សត្វ​ ដែល​អាចនឹង​ចុះបញ្ជី​នៅក្នុង​កម្មវិធី​ដែល​គេ​ហៅថា កម្មវិធីឧបករណ៍​ចាប់​សញ្ញា​សត្វ​រស់ក្នុង​ទឹក (PALS) គឺមាន​ពពួក​ត្រី Goliath ត្រី​ស្រកា​ខ្មៅ បង្គារ និង​ភាវរស់​តូចៗ​ដទៃទៀត​ដូចជា​ពពួក​ប្លុង​តុង​ជីវចម្រុះ​ និង ​អតិសុខុមប្រាណ​ដទៃទៀត​។​

​អ្នកគ្រប់គ្រង​កម្មវិធី​លោក Lori Adornato បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ការចាប់យក​សមត្ថភាព​នៃ​ការរុករក​ដ៏​ល្អ​នៅលើ​សារពាង្គកាយ​សមុទ្រ​អាច​ផ្តល់នូវ​ដំណោះស្រាយ​ប្រុងប្រយ័ត្ន មាំទាំ និង គួរឱ្យ​ទុកចិត្ត​ខ្ពស់​ដើម្បី​រក្សា​ការតាមដាន​ដឹង​ជានិច្ច​នៅក្នុង​បរិយាកាស​ក្រោម​ទឹក​ដ៏​ស្មុគស្មាញ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...