បណ្ឌិត៣នាក់ទិញសំបុត្ររថភ្លើង៣សន្លឹក ឆ្ងល់ម៉េចក៏មេធាវី៣នាក់ទិញសំបុត្រតែ១សន្លឹក, ពេលចូលទៅសួរដឹងល្បិចបន្លំភ្នែកស្ទើរក្អួតឈាមមួយ!

សំណើច៖ ក្នុងដំណើរលើផ្លូវតែមួយឆ្ពោះទៅមណ្ឌលសន្និសីទនៅរដ្ឋធានី បណ្ឌិតម្នាក់បានសួរទៅពួកមេធាវីទាំង៣នាក់នោះ ថា "តើលោកមេធាវី៣នាក់ឯងធ្វើដំណើរដោយទិញសំបុត្ររថភ្លើងតែ១សន្លឹកបានយ៉ាងដូចម្តេច?"។ មេធាវីម្នាក់បានតបវិញថា "នែ៎លោក សូមចាំមើលបន្តិចទៀតសិនទៅដឹងហើយ"។

អ្នកទាំង៦បានឡើងជិះរថភ្លើង។ បណ្ឌិតទាំង៣បានចូលទៅកន្លែងអង្គុយរៀងៗខ្លួន ប៉ុន្តែមេធាវីទាំង៣បែរជាសម្រុកចូលបន្ទប់ទឹកតែមួយរួចបិទទ្វារជិត។ បន្ទាប់ពីរថភ្លើងចេញដំណើរបានបន្តិច អ្នកប្រមូលសំបុត្របានដើរមកប្រមូលយកសំបុត្រពីអ្នកដំណើរ។ អ្នកប្រមូលសំបុត្រនោះបានគោះទ្វារបន្ទប់ទឹក រួចនិយាយថា "សូមហុចសំបុត្រ"។ រួចអ្នកនៅខាងក្នុងបានបង្ហើបទ្វារបន្តិច ហើយហុចសំបុត្រដោយដៃម្ខាង។ អ្នកប្រមូលសំបុត្របានយកសំបុត្រនោះ រួចក៏ដើរចេញទៅ។ 

បណ្ឌិតទាំង៣នាក់ឃើញដូច្នេះក៏យល់ស្របថាវាជាគំនិតឆ្លាតវៃខ្លាំងណាស់។ ដូច្នេះ បន្ទាប់ពីចេញពីសន្និសីទ បណ្ឌិតទាំង៣បានសម្រេចចិត្តទិញសំបុត្រតែ១សន្លឹកតាមពួកមេធាវីដែរដើម្បីសន្សំសំចៃលុយ។ នៅពេលបណ្ឌិតទាំង៣ទៅដល់ស្ថានីយរថភ្លើង​ ពួកគេបានទិញសំបុត្រ១សន្លឹកដើម្បីត្រឡប់ទៅផ្ទះវិញ។ រំពេចនោះពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញមេធាវីទាំង៣នាក់អត់ទិញសំបុត្រសូម្បី១សន្លឹក។ បណ្ឌិតម្នាក់ចូលទៅសួរ "តើលោកទាំង៣អាចវិលត្រឡប់ទៅវិញដោយមិនមានសំបុត្រយ៉ាងម៉េចទៅ?"។ មេធាវីម្នាក់តបថា "លើកនេះយើងសុំលាក់ ព្រោះវាជាអាថ៍កំបាំងអាជីព"។

នៅពេលអ្នកទាំង៦ឡើងជិះរថភ្លើង បណ្ឌិត៣នាក់សម្រុកចូលបន្ទប់ទឹកតែមួយ និង មេធាវី៣នាក់ក៏សម្រុកចូលបន្ទប់ទឹកមួយផ្សេងទៀតដែរនៅក្បែរនោះ។ រថភ្លើងបានចេញដំណើរ។ មួយសន្ទុះក្រោយមក មេធាវីម្នាក់បានចាកចេញពីបន្ទប់ទឹក រួចដើរសំដៅទៅបន្ទប់ទឹកដែលបណ្ឌិតទាំង៣កំពុងលាក់ខ្លួន។ គាត់បានគោះទ្វាររួចនិយាយថា "សូមហុចសំបុត្រ"៕ 


 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...