adverise with khmeread Harry style

Harry Styles ងាកមកចាប់អាជីពសម្តែងក្នុងភាពយន្តខ្នាតធំលើកដំបូង

          តាមព័ត៌មានថា តារាចម្រៀង Harry Styles បាន​បង្វែរ​ចំណាប់​មក​រក​អា​ជីព​​សម្តែងក្នុងភាពយន្តខ្នាតធំ​​ ខណៈ​ពេល​ក្រុម​ចម្រៀង One Direction ដក​ខ្លួន​​ពីសកម្មភាព​សម្តែង​មួយរយៈ។

          Harry ទទួល​បាន​ឱកាស​សម្តែង​លើក​ដំបូងក្នុងភាពយន្ត​និយាយអំពី​ព្រឹត្តិ​ការណ៍​សង្គ្រាម​លោក​លើក​ទី​២​រឿង “Dunkirk ” របស់​លោក Christopher Nolan

          Harry នឹងសម្តែងជា​បុរសវ័យក្មេងម្នាក់​ដែល​ស្ថិតក្នុងចំណោមប្រជាពល​រដ្ឋ​ដែល​ត្រូវជម្លៀសចេញពីទីក្រុងរបស់បារាំង ខណៈ​ពេល​កងទ័ព​សម្ព័ន្ធមិត្ត​កំពុង​ប្រយុទ្ធ​ជាមួយ​នឹងកងទ័ព​ណាស៊ីស។​

          ការផលិតភាពយន្តនេះគ្រោងនឹងចាប់ផ្តើម​នៅ​ខែ​ឧសភា​ ហើយភាព​យន្ត​នេះ​​គ្រោងធ្វើ​នៅ​ខែកក្កដាឆ្នាំ​២០១៧

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់