adverise with khmeread Aabvv

ខាន​ប្តូរ​ច្រាស​ដុសធ្មេញ​យូរណាស់​ហើយ​មែន​ទេ​? អាន​អត្ថបទ​នេះ​!

​    ​តើ​លោកអ្នក​ប្រើប្រាស់​ច្រាស​ដុសធ្មេញ​យូរ​ប៉ុនណា​ហើយ​? មួយខែ​? ៦​ខែ​? ឬមួយ​វា​យូរពេក​រហូតដល់​ថ្នាក់​ភ្លេច​ហើយ​មែន​ទេ​?

​    ​ទោះបី​ច្រាស​ដុសធ្មេញ​របស់លោក​អ្នកមើល​ទៅ​នៅ​ល្អ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​មិន​ជំនួស​ច្រាស់​ថ្មី​រៀងរាល់ ៣ ទៅ ៤ ខែម្តង​ទៀត​នោះ លោកអ្នក​ប្រហែល​កំពុង​បំផ្លាញ​សុខភាព​មាត់​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​ហើយ​។

​    ​មាត់​របស់​មនុ​ស្សគឺ​សម្បូរ​ទៅដោយ​អតិសុខុមប្រាណ​ចម្រុះ​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង​ប្រភេទ​បាក់តេរី​និង​ផ្សិត​រាប់រយ​។ ការសិក្សា​ថ្មី​មួយ​បានកំណត់​ឃើញ​ប្រភេទ​បាក់តេរី​ចំនួន ១៤១ ប្រភេទ​ខុសគ្នា​នៅក្នុង​មាត់ ក្នុងនោះ​រួមមាន​បាក់តេរី​បង្ក​ឈឺចាប់​ដ៏​គ្រោះថ្នាក់​ជាច្រើន ដែល​អាច​បណ្តាលឱ្យ​កើត​ជំងឺ​បំពង់ក​។ ការដែល​លោកអ្នក​ទុក​ច្រាស​សម្រាប់​ប្រើប្រាស់​កាន់តែ​យូរ លោក​អ្នកនឹង​កាន់តែ​ជួយ​បង្កើត​អាណាចក្រ​បាក់តេរី​ឱ្យ​រឹតតែ​ធំ​ឡើង​។

​    ​បរាជ័យ​ក្នុងការ​គ្រប់គ្រង​ចំនួន​បាក់តេរី​ក្នុង​មាត់​របស់​អ្នក​អាច​នាំឱ្យ​កើត​បញ្ហា​ជាច្រើន ដូចជា​ឈឺ​អញ្ចាញធ្មេញ ស្រុត​អញ្ចាញធ្មេញ ក្លិន​ដង្ហើម​មិនល្អ និង​ធ្មេញ​ប្រែ​ពណ៌​អាក្រក់​មើល​។ ឈឺ​អញ្ចាញធ្មេញ និង​ស្រុត​អញ្ចាញធ្មេញ​អាចធ្វើឱ្យ​ធ្មេញ​បាត់បង់​បាន ប្រសិនបើ​ទុកចោល​មិន​ពិនិត្យ​។ ផលវិបាក​ដែល​អាច​កើតឡើង​ច្រើន​ទៀត​មិន​គ្រាន់តែ​ប៉ះពាល់​សុខភាព​មាត់​របស់​អ្នក​ប៉ុណ្ណោះ​ទេ​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា រោគ​ឆ្លង​ជាច្រើន​ចេញពី​បាក់តេរី​ក្នុង​មាត់​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​បេះដូង និង ប្រភេទ​ជំងឺមហារីក​ជាច្រើន​។

​      បាក់តេរី​អាច​ជ្រាបចូល​ច្រាស​ដុសធ្មេញ​របស់​អ្នក​ពី​ប្រភព​ខាងក្រៅ​ជាច្រើន​ជាង​ជ្រាប​ពី​មាត់​របស់​អ្នក​។ បន្ទប់ទឹក​គឺជា​កន្លែង​បង្កាត់​ពូជ​សម្រាប់​បាក់តេរី​ក្នុង​ពោះវៀនធំ ដូចជា បាក់តេរី​ឈ្មោះ e-Coli ជាដើម​។ ច្រាស​ដុសធ្មេញ​ដែល​ទុក​ក្នុង​បន្ទប់ទឹក​យូរពេក​មានឱកាស​ខ្ពស់​ក្នុងការ​ស្រូបយក​បាក់តេរី​ប្រភេទ​នេះ​។ បាក់តេរី​នេះ​បង្ក​ឱ្យ​ឆ្លង​ជំងឺ​ទូទៅ​ជាច្រើន​ទៀត​ដូចជា គ្រុនក្តៅ ក្អួត និង​រាគរូស​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់