ការសិក្សា ៖ ផឹកកាហ្វេអ៊ីនច្រើនហួសប្រមាណធ្វើឱ្យមើលឃើញខ្មោច

មនុស្ស ដែលទទួលទានសារធាតុកាហ្វេអ៊ីន ៧ កែវ នឹងមានអារម្មណ៍រវើរវាយ។ នេះបើយោងតាមការសិក្សាថ្មីមួយរកឃើញ។

អ្នកស្រាវជ្រាវរកឃើញថា មនុស្សដែលទទួលទានជាតិកាហ្វេអ៊ីនខ្ពស់មិនថា កាហ្វេអ៊ីននោះចេញមកពី តែ កូកា កាហ្វេ ឬក៏ភេសជ្ជៈផ្សេងទៀត អ្នកអាចនឹងឮសំឡេងចម្លែកៗ និងដូចមានអារម្មណ៍ឃើញខ្មោច ដែលនោះជាការរវើរវាយរបស់ពួកគេ។

យ៉ាងណាមិញ មនុស្សភាគច្រើនដែលផឹកកាហ្វេច្រើន មិនដឹងថាការរវើរវាយនោះអាក្រក់យ៉ាងណាទេ ហើយនៅពេលមនុស្សប្រភេទនេះមានបទពិសោធន៍នេះមកជ្រៀតជ្រែកការរស់នៅប្រចាំថ្ងៃ ពួកគេចាត់ទុកថា វិកលចរិត។

កាហ្វេប្រមាណ ៧ កែវមានសារធាតុកាហ្វេអ៊ីន ៣១៥ មិល្លីក្រាម នេះបើយោងតាមទិន្នន័យស្រាវជ្រាវ។ ហើយចំនួនសារធាតុកាហ្វេអ៊ីនទាំងនេះស្មើនឹងតែខ្លាំង ៦ កែវ ស្មើនឹងកូកា ៩ កំប៉ុង និងគោជល់ ៤ កំប៉ុង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...