adverise with khmeread Bosco wong and jun

Bosco Wong កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូតជប៉ុន

            បណ្តាញព័ត៌មានបានរាយការណ៍​ថា តារា​ភាព​យន្ត Bosco Wong ​ប្រ    ហែលជា​មានដៃគូស្នេហាថ្មី​។ តាមដឹងថា ស្ត្រីម្នាក់នោះគឺជា​តារាបង្ហាញម៉ូត​ជប៉ុន ឈ្មោះ​ Jun ដែលបាន​សហការជាមួយ Wong នៅក្នុងការថតពា​ណិជ្ជកម្ម​មុន​នេះ។

        កាលពី​ថ្ងៃទី១០​ខែមីនាបន្ទាប់ពី​ថតភាពយន្តរួច ម៉ោងប្រហែល​១0​ព្រឹកតៃ កុងឡាន​របស់ Wong បានជូន​ Jun ទៅ​ហាងលក់ងាវសមុទ្រ​របស់តារាភាពយន្ត រូបនេះនៅ​ក្រុង Kowloon ក្រោយមក​បុគ្គលិ​ក​របស់​ Wong បានខ្ចប់​អា​ហារមួយ ស្បោងធំ​។ បន្ទាប់មក Wong បានធ្វើ​ដំណើរ​ទៅ​សណ្ឋាគារ​នៅ Sha Tin ដែលគេ ជឿថា មិត្តស្រីថ្មី​របស់ Wong កំពុងស្នាក់នៅទីនោះ។

        Bosco Wong ក៏បាន​កក់បន្ទប់​នៅ​សណ្ឋាគារ​តែមួយផងដែរ ដើម្បីលាក់ បាំងទំ​នាក់ទំនងស្នេហានេះ។ គេឃើញ​រថយន្តម៉ាក Audi របស់ Wong ចតនៅ​សណ្ឋា​គារនេះប្រចាំខែតែម្តង។ វាហាក់ដូជាថា Wong ស្នាក់នៅទីនោះ​យូរអ្វែង​តែម្តង។

នៅថ្ងៃបន្ទាប់ប្រហែលម៉ោង​២​ល្ងាច Bosco Wong បានបើ​ករថយន្តជូន Jun ​ទៅ​ផ្សារទំនើបក្បែរនោះ។ អ្នក​ទាំងពីរពាក់ម៉ាស់និងមួក ខណៈ​ពេល​ដើរទិញអី វ៉ាន់ជាមួយគ្នា។ ដោយ​សង្ស័យ​ថា មាន​គេតាម​ដាន Wong ក្រឡេក​មើល​ជុំវិញ​ ហើយ​ប្រទះឃើញ​អ្នកកាសែត​។ Wong ស្លន់ស្លោ​ហើយបានខ្សឹបដាក់ Jun ៕

adverise with khmeread
ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់