តារាបង្ហាញម៉ូតរុស្ស៊ីអុកឡុកទីលាន Champion League មួយលើកនេះចំណេញកប់ បានផ្សព្វផ្សាយទាំងវេបសាយកូនជ្រូកផង និងចំណេញបានទាំងអ្នកគាំទ្រផេកបណ្តាញសង្គមទៀត

តារាបង្ហាញឈុតហែលទឹកជនជាតិរុស្ស៊ី នាង Kinsey Wolanski បានផ្សព្វផ្សាយវេបសាយកុនកូនជ្រូករបស់មិត្តប្រុសនាង  ដោយលុកលុយទីលានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League រវាង Liverpool និង Spurs ជាមួយនឹងឈ្មោះវេបសាយនៅលើអាវហែលទឹកដ៏សិចស៊ីរបស់នាង។

នាងបានពន្យល់ពីហេតុផលមួយនេះសម្រាប់សកម្មភាពស្ទើរមិនគួរឱ្យជឿរបស់នាងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ 

នាងត្រូវបាននាំចេញពីទីលានដោយសន្តិសុខ និងបានស្តីបន្ទោសសម្រាប់សកម្មភាពរបស់នាង ហើយនាងហាក់នឹងត្រូវប្រឈមនឹងការហាមឃាត់ពីព្រឹត្តិការណ៍មួយនេះ រួមជាមួយនឹងមិត្តប្រុសរបស់នាង។

មិត្តប្រុសរបស់តារាម៉ូដែលរូបនេះលោក Zdorovetskiy បានសន្យារៀបការជាមួយនាងនៅក្នុងប៉ុន្មានម៉ោងក្រោយការប្រកួត។ គាត់បានទះកំប៉េសគូទនាង ខណៈដែលប្រកាសថា "គូទមួយនេះគឺពិតជាល្បីល្បាញ" ខណៈដែលនាងត្រូវបានដោះលែងចេញមកវិញ។

បណ្តាញសង្គម Instagram របស់នាង Kinsey Wolanski បានកើនឡើងយ៉ាងគំហុក បន្ទាប់ពីឧបទ្ទវហេតុនេះ។ ផេករបស់នាងបច្ចុប្បន្នគាំងមិនអាចចូលទៅបានទេ៕

 

adverise with khmeread