រំភើបអស់ស្ទះ!! Samsung បានរៀបចំ “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” សម្រាប់ដៃគូសហការ!

ភ្នំពេញថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩៖ ពិតជាឡូយ និងអស្ចារ្យខ្លាំងណាស់សម្រាប់ ដៃគូសហការផ្នែកលក់គ្រឿងអេឡិចត្រូនិក សាមសុង ទាំងអស់សម្រាប់ឆមាសទីមួយនេះ! ក្រុមហ៊ុន សាមសុង មិនគ្រាន់តែគិតគូរដល់ផលិតផលដ៏គួរជាទីទុកចិត្ត និងមានគុណភាពល្អជូនអតិថិជនទាំងអស់របស់ខ្លួនប៉ុណ្ណោះទេតែក្រុមហ៊ុនថែមទាំងគិតគួរ និងយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តដល់ដៃគូសហការ របស់ខ្លួនដែលបានខិតខំប្រឹងប្រែងផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះផ្នែកម៉ាស៊ីនត្រជាក់ ជូនអតិថិជនមិនឱ្យទាស់ចិត្តឡើយនាពេលកន្លងមកនេះ។

ដូច្នេះដើម្បីជាការតបស្នងក្រុមហ៊ុនក៏បានរៀបចំកម្មវិធីដ៏ពិសេស និងរីករាយមួយដែលមានឈ្មោះថា “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់  Wind-Free ” ដែលឆ្ពោះទៅកាន់ “កោះឋានសួគ៌” រយៈពេល 03 ថ្ងៃ ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 03 ខែមិថុនា ឆ្នាំ 2019! គួរបញ្ជាក់ផងដែរថាដំណើរកម្សាន្តដ៏រំភើបរីករាយនេះមានការចូលរួមពីហាងតំណាងចែកចាយផលិតផល សាមសុង ឆ្នើមចំនួន 30  ទូទាំងប្រទេស និងដៃគូសហការផ្នែកលក់ម៉ាស៊ីនត្រជាក់ Wind-Free ទាំងអស់អំឡុងឆមាសទី 01 ឆ្នាំ 2019 នេះហើយគោលបំណងសំខាន់មួយទៀតក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែជិតស្និទ្ធរវាងហាងចែកចាយបន្តទាំងអស់ និងដៃគូសហការផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសផងដែរ។

គួររំឭកផងដែរថាសម្រាប់សមិទ្ធិផល និងជោគជ័យដ៏អស្ចារ្យនៅថ្ងៃនេះរបស់ក្រុមហ៊ុន សាមសុង គឺនឹងមិនអាចកើតមានឡើយប្រសិនបើគ្មានការជួយជ្រុមជ្រែងយកចិត្តទុកដាក់ ការលះបង់កម្លាំងកាយកម្លាំងចិត្ត និងភាពស្មោះត្រង់ពីដៃគូសហការ ជាពិសេសអតិថិជន សាមសុង ទាំងអស់! ជាចុងក្រោយក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ អតិថិជនទាំងអស់ដែលបានគាំទ្រគ្រប់ផលិតផល សាមសុង តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

adverise with khmeread
PR
tiger
Loading ad ...