adverise with khmeread Aa4503bb 2a08 4b90 a95f c520e7436e02

ឪពុកម្តាយ​ទៅ​ផ្សារ​ទិញ​បន្លែ​ឃើញ​ឱកាសល្អ​ឡើង​លប​កូនក្រមុំ​គេ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ជាប់​សង្ស័យ​ក្នុ​ប​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៣ និង​៤០ នាទី ទាបភ្លឺ ស្ថិតនៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ​.​ព​ភេទ​ស្រី អាយុ​១៩ ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ទីលំនៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ខ្លូត វឹង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

     ប៉ូលិស​បន្តថា  កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៣​និង​៤០​នាទី​ទាបភ្លឺ ឪពុកម្តាយ​របស់ ជនរងគ្រោះ​បាន​ទៅ​ទិញ​អ៊ី​វ៉ាន់​នៅ​ផ្សារ​ដើម​គរ​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ បាន​ឲ្យ​កូនស្រី​ឈ្មោះ អ​.​ព​(​ជនរងគ្រោះ​) នៅ​ដេក​ចាំផ្ទះ​តែម្នាក់ឯង ស្ថិតនៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

     ពេលនោះ​ជនសង្ស័យ​ឈ្មោះ ខ្លូត វឹង ដែលមាន​ទីលំនៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​ឃើញ​ឱកាសល្អ បានលប​ឡើងទៅ​លើផ្ទះ​របស់​ជនរងគ្រោះ​បើកទ្វារ​បន្ទប់​ឃើញ​ជនរងគ្រោះ​កំពុង​ដេក​តែម្នាក់ឯង ក៏បាន​ទៅ​ពោប​ពីលើ ជនរងគ្រោះ​ដោយ​យកដៃ​ស្តាំ​សង្កត់ក និង​ដៃ​ឆ្វេង​ច្របាច់​ដោះ​ជនរងគ្រោះ។  ភ្លាមនោះជនរងគ្រោះ​បាន​រើបំរះ​រួច​ស្រែកហៅ​ម្តាយមីង និង​ពូ​ដែល​នៅផ្ទះ​ក្បែរ​ឲ្យ​ជួយ ទើប​ជនសង្ស័យ​បាន​រត់​ចុះ​ពីលើផ្ទះ​ទៅ​បាត់​។​

      បន្ទាប់មក​ម្តាយមីង​និង​ពូ​ក៏បាន​មកដល់​បាន​សួរនាំ​ក្មួយ​ស្រី​ដឹង​រឿងហេតុ រួច​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។​

       បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់