ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast​ ត្រៀមចែកចាយរថយន្តគ្រួសារខ្នាតតូចលើកដំបូងដល់ដៃអតិថិជននៅពាក់កណ្តាលខែមិថុនា

ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តពេញលេញដំបូងគេរបស់វៀតណាម បានប្រកាសថា ម៉ូដែលរថយន្ត Fadil របស់ខ្លួននឹងត្រូវដឹកជូនអតិថិជននៅពាក់កណ្តាលខែមិថុនានេះ។ ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា រថយន្ត Fadil ដំបូងដែលជារថយន្តលក្ខណៈគ្រួសារជិះតាមទីក្រុងធុនតូច (CUV) ឥឡូវនេះមានលក់នៅតាមហាង ៣២ កន្លែងនៅទូទាំងប្រទេស។ រថយន្តនេះនឹងមាន ៦ ពណ៌។

អ្នកតំណាងក្រុមហ៊ុន VinFast បាននិយាយថា អតិថិជនអាចចុះឈ្មោះសម្រាប់ការសាកល្បងបើកបរពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ១៥ ខែមិថុនា ខណៈអ្នកដែលបានបញ្ជាទិញជាមុន អាចរំពឹងទទួលបានរថយន្តនេះនៅពាក់កណ្តាលខែមិថុនា។ អ្នកតំណាងរូបនោះនិយាយថា រថយន្ត Fadil ត្រូវបានធ្វើតេស្តសាកល្បងនៅកូរ៉េខាងត្បូងកាលពីដើមឆ្នាំនេះសម្រាប់បញ្ហាគុណភាពនិងសុវត្ថិភាព និងបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់។ ក្រុមហ៊ុន VinFast ដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្សវៀតណាម Vingroup បានចាប់ផ្តើមផលិតរថយន្តលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីខែមុន ដែលជាជំហានដំបូងនៅក្នុងគម្រោងវិនិយោគដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ។

ថ្មីៗនេះក្រុមហ៊ុនបានបញ្ជូនរថយន្តប្រភេទ SUV និងរថយន្តខ្នាតតូចរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅទ្វីបអឺរ៉ុបនិងអាស៊ីសម្រាប់ការធ្វើតេស្តគុណភាពនិងគ្រោងដឹកជញ្ជូនរថយន្តដែលបានបញ្ជាទិញទុកជាមុននៅក្នុងត្រីមាសទីពីរនិងត្រីមាសទីបីនៃឆ្នាំនេះ។ ក្រុមហ៊ុន VinFast កាលពីខែមេសាបានប្រកាសថាខ្លួននឹងសង់រួចរាល់នូវរោងចក្ររបស់ខ្លួននៅសួនឧស្សាហកម្មឌិញវូ នៅភាគខាងជើងទីក្រុងហៃផុង នៅខែមិថុនានេះ ពោលគឺរួចរាល់៣ខែមុនកាលកំណត់។ រោងចក្រនេះត្រូវគេរំពឹងថានឹងផលិតរថយន្តបានចំនួន ២៥០.០០០ គ្រឿងប្រចាំឆ្នាំនៅក្នុងដំណាក់កាលដំបូងនិង ៥០០.០០០ គ្រឿងនៅក្នុងដំណាក់កាលទី២ នៅឆ្នាំ ២០២៥៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...