ការសិក្សាបញ្ជាក់ថា ឪពុកម្តាយនៅតែសម្រាន្តមិនលក់រាល់យប់ ដោយសារបារម្ភអំពីកូនៗ ទោះបីកូនធំដឹងក្តីនិងជោគជ័យយ៉ាងណាក៏ដោយ

យើងពិបាកខ្លាំងណាស់ក្នុងការថែរក្សាកូនៗរបស់យើង។ យើងចង់ឱ្យកូនៗមានសុខភាពល្អនិងលូតលាស់បានល្អ។ ក្នុងនាមជាឪពុកម្តាយ យើងព្រួយបារម្ភអំពីទំនាក់ទំនងរបស់កូនៗ សុខុមាលភាពហិរញ្ញវត្ថុ និង សុខភាពរាងកាយរបស់កូនៗ។ ហើយគ្មានវិធីណាមួយអាចបញ្ឈប់ការព្រួយបារម្ភទាំងនេះបានទេ ព្រោះវាហូរចេញពីផ្នែកមួយនៃខួរក្បាលរបស់យើងគ្រប់គ្នា។

អ្នកស្រាវជ្រាវឈ្មោះ Amber J. Seidel មកពីសាកលវិទ្យាល័យ Pennsylvania State University នាពេលថ្មីៗនេះរៀបចំការសិក្សាមួយអំពីក្តីបារម្ភរបស់ឪពុកម្តាយចំពោះកូនៗធំពេញរូបពេញរាងរបស់ពួកគាត់។ លោកស្រីសាស្ត្រាចារ្យបានរកឃើញថាឪពុកម្តាយនៅតែសម្រាន្តមិនលក់រាល់យប់ ដោយសារព្រួយបារម្ភអំពីកូនៗរបស់ពួកគាត់ សូម្បីកូនៗធំពេញវ័យអាចរស់នៅពឹងផ្អែកខ្លួនឯងបានក៏ដោយ។ ការសិក្សានេះបានតាមដានក្រុមគ្រួសារចំនួន ១៨៦ ដើម្បីរកឃើញលទ្ធផលមួយនេះ។ ប៉ុន្ដែអ្នកស្រាវជ្រាវរូបនេះមិនភ្ញាក់ផ្អើលទេចំពោះការរកឃើញនេះ។

លោកស្រី Amber J. Seidel និយាយថា ឪពុកម្តាយភាគច្រើនគឺមានគុណតម្លៃដូចគ្នាក្នុងការខ្វល់ខ្វាយអំពីកូនៗធំដឹងក្តីរបស់ខ្លួន។ លទ្ធផលលម្អិតនៃការសិក្សានេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Gerontologist៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត