អ្នកវិទ្យាសាស្ត្រលើកអំណះអំណាងមួយបញ្ជាក់ថា ស្ត្រីគូទធំបង្កើតបានកូនឆ្លាតៗ

ដំណឹងល្អៗចេះតែបន្តកើតឡើងសម្រាប់មិត្តនារីណាដែលមានកំប៉េះគូទធំ។ ការដែលមានគូទធំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែតារាល្បីៗដូចជា Kim Kardashian និង Jennifer Lopez ប៉ុន្តែគូទធំមិនមែនមានតែនៅក្នុងវិស័យសិល្បៈទេ សូម្បីតែអ្នកវិទ្យាសាស្ដ្រក៏ចាប់អារម្មណ៍ខ្លាំងចង់ស្រាវជ្រាវពីវាផងដែរ។

ការស្រាវជ្រាវកាលពីពេលថ្មីៗនេះដោយសាកលវិទ្យាល័យ OXford បានលាតត្រដាងថា ស្ដ្រីដែលមានកំប៉េះគូទធំ គឺឆ្លាត និងមានសុខភាពល្អជាងស្ត្រីដែលមានកំប៉េះគូទតូចឬស្វិត។ ការស្រាវជ្រាវបានផ្សាភ្ជាប់គូទធំទៅនឹងសមត្ថភាពទប់ទល់នឹងជំងឺរ៉ាំរ៉ៃក៏ដូចជាការបន្ថយកូឡេស្តេរ៉ុល និងកម្រិតទាបនៃជាតិគ្លុយកូស។

ឥឡូវនេះផ្នែកមួយទៀតនៃការសិក្សាពី Oxford បានបង្ហាញឱ្យឃើញនូវអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ ចំពោះការមានកំប៉េះគូទធំ។ លើកនេះអ្នកស្រាវជ្រាវរកឃើញពីទំនាក់ទំនងរវាងកំប៉េះគូទធំ និងកម្រិត IQ របស់កូនៗពួកគេ ដោយស្ដ្រីគូទធំបង្កើតបានកូនឆ្លាតៗ។

វាអាចទៅរួចដោយសារតែកម្រិតអាស៊ីតខ្លាញ់ "ល្អៗ" ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា៣មានក្នុងរាងកាយស្ដ្រីកំប៉េះគូទធំគឺខ្ពស់ជាងស្ត្រីគូទស្វិតដទៃទៀត។

ទារកត្រូវការអាស៊ីតខ្លាញ់ទាំងនេះសម្រាប់ខួរក្បាលរបស់ពួកគេដើម្បីវិវឌ្ឍ ហើយដោយសារជាតិខ្លាញ់នៅក្នុងទឹកដោះម្តាយគឺបានមកពីផ្នែកខាងក្រោមនៃរាងកាយ មានន័យថា អាស៊ីតអូមេហ្គា ៣ ទទួលបានយ៉ាងច្រើនក្រៃលែងពីម្ដាយដែលមានគូទធំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...