adverise with khmeread C6f9bd3e 4dc6 4d5d b620 2947b65e544f

ប៉ូលិស​ប៉ុស្ដិ៍​កា​កាប​ឃាត់​មុខសញ្ញា​វាយ​ប្លន់​តាម​សួនច្បារ​ចំនួន​៦​នាក់​

    ភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​៦​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្ដិ៍​កា​កាប​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ បន្ទាប់​ឆែក​ឃើញ​ស្នាប់ដៃ​មួយ​និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​មួយ​ចំ​នួ​ន​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​សួន​កុមារ​ពោធិ៍ចិនតុង មុខ​ផ្សា​សេន​ជូ​រី​ផ្លា​ហ្សា​ស្ថិតក្នុង​សង្កាត់  កា​កាប  ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ​​ទី​១​​- អឹម ម៉េង ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មាន មុខរប​និង​ស្នាក់នៅ​មិន​ពិតប្រាកដ ទី​២ -​ឈ្មោះ ថុ​ន ភ័​ត្រា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុ​របរ មិន​ពិតប្រាកដ ទី​៣- រាជ្យ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់​នៅមុខ​ព្រលាន ទី​៤- ឈ្មោះ ឈាង បញ្ញា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​រៀន​នៅ​សាលា​ពោ​ចិន​តុង ស្នាក់នៅ​ភូមិ​ចំការឪឡឹក​ទី​៥-​ឈ្មោះ បុ​ត សុភាព ភេទ​ប្រុស​អាយ​១៦ ស្នាក់ ភូមិ​កា​កាប ទី​៦- ឈ្មោះ ញ៉េ​ន សុខ ប្រុស អាយុ​២១ ស្នាក់នៅ​ភូមិ​តា​ងួន​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​យាមកាម​នៅ​ទីនោះ ហើយ​បាន​ប្រទះឃើញ​ជនសង្ស័យ​ដើរ​នៅក្នុង​សួន​មើលទៅ​មិនសូវ​ស្រួល ធ្វើ​ឲ្យ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ក៏ ឃាត់​សួរនាំ​និង​ឆែកឆេរ ពីព្រោះ​កន្លងមក​ធ្លាប់មាន​ជនខិលខូច​មួយចំនួន​ធ្លាប់​ប្រព្រឹត្តិ វាយ​ប្លន់​យក​សម្ភារៈ​មាន​តំលៃ​មួយចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​តែង​មក​កំសាន្ត​នៅ​ទីនោះ។​

    សមត្ថកិច្ច​បញ្ចាក់​ថា​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​កម្លាំង​បាន​ឆែក​ឃើញ ស្នាប់ដៃ​មួយ និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១៥០​ដុល្លារ​។​

   បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និតិ​វិ​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់