កុំចេះតែ Prank! YouTuber អេស្ប៉ាញម្នាក់ត្រូវតុលាការកាត់ទោសជាប់គុក ១៥ ខែពីបទលេងហួសដែនកំណត់មើលងាយអ្នកដទៃជ្រុលហួសហេតុពេក

YouTuber មួយរូបដែលបានបញ្ឆោតបុរសអនាថាមួយរូបឱ្យទទួលទាននុំ Oreo បន្លំជាមួយស្នូលថ្នាំដុសធ្មេញ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ។

អ្នកធ្វើវីដេអូ Vlog ជនជាតិអេស្ប៉ាញលោក Kanghua Ren "បានបំពានលើភាពសុចរិតខាងសីលធម៌" របស់ជនរងគ្រោះ នៃវីដេអូ Prank (ពញ្ញាក់អារម្មណ៍) របស់ខ្លួនក្នុងឆ្នាំ២០១៧។ នេះបើយោងតាមវេបសាយ New York Time បានរាយការណ៍ចេញពីតុលាការទីក្រុង Barcelona។

តុលាការក៏បានដាក់បម្រាមទៅលើឆានែល YouTube របស់ Ren ផងដែរ ដោយត្រូវបិទចោល ហើយគាត់នឹងមិនត្រូវអនុញ្ញាតិឱ្យបង្ហោះវីដេអូនានារហូតដល់ឆ្នាំ២០២៤។ Ren ក៏ត្រូវបានតុលាការបង្គាប់ឱ្យសងជំងឺចិត្ដដល់ជនរងគ្រោះ ២០.០០០អឺរ៉ូផងដែរ។

កាសែត New York Times បាននិយាយថា Ren ហាក់ទំនងនឹងត្រូវចំណាយពេលមួយចំនួននៅក្នុងគុក ទោះបីជាតុលាការអេស្ប៉ាញជាធម្មតាព្យួរទោសជាប់ពន្ធនាគារក្រោម ២ឆ្នាំ សម្រាប់ជនល្មើសប្រព្រឹត្តិកំហុសជាលើកលើកដំបូងក៏ដោយ។

បុរសអនាថារងគ្រោះត្រូវបានគេកំណត់អត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ជាជនជាតិរ៉ូម៉ានីឈ្មោះ Gheorge L ដែលបានធ្វើការជាអ្នកគង្វាលចៀម មុនពេលផ្លាស់ទៅទីក្រុង Barcelona៕

 

adverise with khmeread
tiger
Loading ad ...