ត្រូវប៉ាន់! គ្រាប់អុកបុរាណតម្លៃ ១ លានដុល្លារ បាត់២០០ឆ្នាំហើយទើបតែរកឃើញនៅថតតុរបស់គ្រួសារមួយនៅស្កុតឡែន

គ្រាប់អុកនៅមជ្ឈិមសម័យមួយដុំ ដែលបានបាត់ជិត ២០០ឆ្នាំ ត្រូវបានរក្សាទុកដោយមិនដឹងខ្លួននៅក្នុងថតតុមួយដោយក្រុមគ្រួសារមួយរស់នៅក្នុងរដ្ឋធានី Edinburgh របស់ស្កុតឡែន។

ពួកគេមិនដឹងនោះឡើយថាវត្ថុមួយនេះគឺជាគ្រាប់អុកមួយដុំនៃអុកបាត់បង់ជាយូរណាស់មកហើយឈ្មោះ Lewis Chessmen ដែលបច្ចុប្បន្នអាចយកទៅដាក់លក់ដេញថ្លៃបានតម្លៃរហូតដល់១លានដុល្លារ។

អុក Chessmen ត្រូវបានរកឃើញនៅកោះ Lewis ក្នុងឆ្នាំ១៨៣១ ប៉ុន្តែកន្លែងដាក់ទុកនៃគ្រាប់អុកប្រាំផ្សេងទៀតនៅតែជាអាថ៍កំបាំង។

ជីតារបស់គ្រួសាររក្សាអុកមួយដុំក្នុងទីក្រុង Edinburgh ដែលជាអ្នកលក់វត្ថុបុរាណមួយនេះ បានទិញគ្រាប់អុកមួយនេះក្នុងតម្លៃ៦ដុល្លារក្នុងឆ្នាំ១៩៦៤។

ពួកគាត់មិនដឹងនោះឡើយពីសារៈសំខាន់នៃអុកកម្ពស់ ៨,៨សង់ទីម៉ែត្រមួយនេះ ដែលធ្វើពីភ្លុកដំរី ដែលបានធ្លាក់ចូលទៅក្នុងដៃគ្រួសាររបស់ពួកគាត់។ ពួកគាត់បានថែរក្សាវាអស់រយៈពេល ៥៥ឆ្នាំ ដោយមិនដឹងពីសារៈសំខាន់របស់វា មុនពេលយកវាទៅកន្លែងដេញថ្លៃ Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕


 

adverise with khmeread
tiger
Loading ad ...