បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យផុតពូជមនុស្សនៅត្រឹមឆ្នាំ ២០៥០

របាយការណ៍ស្តីពីការប្រែប្រួលអាកាសធាតុថ្មីមួយបានព្រមានថា មនុស្សយើងប្រហែលជាកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការផុតពូជហើយ ដោយអះអាងថាមានលទ្ធភាពខ្ពស់ណាស់ដែលថាមនុស្សអាចនឹងស្លាប់អស់នៅត្រឹមឆ្នាំ ២០៥០ លុះត្រាតែមានវិធានការទប់ស្កាត់លើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីឥឡូវនេះទៅ។

ឯកសារវិភាគ ដែលព្យាករណ៍ពីសេណារីយ៉ូដូចគ្នាទៅនឹងទំនាយក្នុងព្រះគម្ពីរស្តីអំពីទឹកជំនន់ គ្រោះរាំងស្ងួត ទុរ្ភិក្ស និងការជ្រួលច្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ត្រូវបានអនុម័តដោយអតីតប្រមុខយោធាអូស្រ្តាលី។

ឯកសារវិភាគដែលចេញផ្សាយកាលពីថ្ងៃទី ៣០ ខែឧសភាដោយក្រុមអ្នកជំនាញអូស្ត្រាលី នៅមជ្ឈមណ្ឌលជាតិសម្រាប់ការស្តារអាកាសធាតុឡើងវិញ បានអំពាវនាវឱ្យមានដំណោះស្រាយថ្មីចំពោះការប្រែប្រួលអាកាសធាតុ និងបង្ហាញរូបភាពដ៏ស្រអាប់របស់ពិភពលោកក្នុងរយៈពេល ៣០ ឆ្នាំខាងមុខទៀត ប្រសិនបើគ្មានវិធនាការទប់ស្កាត់ ដើម្បីប្រឆាំងនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទេនោះ។

ដោយសន្មត់ថាយើងស្ថិតនៅលើគន្លងបច្ចុប្បន្នរបស់យើង ការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងបង្កើនសីតុណ្ហភាពលើផែនដី ៣ អង្សាទៀត ដោយបង្កើតឱ្យមានព្រឹត្តការណ៍មហន្តរាយផ្សេងៗជាច្រើន ដែលអ្នកនិពន្ធរបាយការណ៍អះអាងថានឹងនាំទៅដល់ការវិនាសសាបសូន្យពូជមនុស្ស។

យោងតាមរបាយការណ៍ស្តីពី "សេណារីយ៉ូឆ្នាំ ២០៥០" ប្រជាជន ១ ពាន់លាននាក់នឹងត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅពីកន្លែងដែលពួកគេមិនអាចទ្រាំបាននឹងសីតុណ្ហភាពក្តៅខ្លាំង ខណៈដែលការផលិតស្បៀងអាហារនឹងមិនមានគ្រប់គ្រាន់ដើម្បីចិញ្ចឹមប្រជាជនលើពិភពលោកទេ។

ទ្វីបអាមេរិកខាងជើងនឹងទទួលរងគ្រោះពីអាកាសធាតុក្តៅយ៉ាងធ្ងន់ធ្ងររួមទាំងភ្លើងឆេះ រលកកំដៅ និងគ្រោះរាំងស្ងួតផងដែរ ខណៈដែលកន្លែងផ្សេងទៀតនៅលើពិភពលោកដូចជាមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងលិចនឹងក្លាយទៅជាទីកន្លែងមិនអាចរស់នៅបាន។

ទន្ទឹមនឹងនេះដែរ ៥៥% នៃចំនួនប្រជាជនទូទាំងពិភពលោកនឹងជួបនឹងអាកាសធាតុក្តៅទ្រាំមិនបានរយៈពេលជាង ២០ ថ្ងៃក្នុងមួយឆ្នាំៗ "គឺក្តៅលើសពីកម្រិតដែលមនុស្សអាចរស់បាន"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...