adverise with khmeread 1

Zayn Malik បង្ហាញ​មុខមាត់​ថ្មី​ជាមួយ​ស្នាម​សាក់​នៅក្នុង Instagram

​តាមរយៈ​ការបង្ហាញ​បទ​ចម្រៀង​ថ្មី "Like I Would" ដែល​ស្ថិតនៅក្នុង​អាល់​ប៊ុ​ម Mind of Mine អតីត​សមាជិក​ក្រុម One Direction លោក Zayn Malik បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram ដោយ​គាត់​ក៏បាន​បង្ហាញ​ពី​ការ​សាក់​រូប​នៅ​លើក និង​ក្បាល​របស់គាត់​ផងដែរ​។​

​តារាចម្រៀង​ទោល​ថ្មី​រូបនេះ​បានបង្ហាញ​ឱ្យឃើញ​រូបភាព​សត្វ​ស្លាប​ពីរ​ក្បាល​ដែល​បាន​រំលេច​ឡើង​នៅ​ក និង​ផ្នែក​ខាងស្តាំ​នៃ​ថ្ងាស​ជាមួយនឹង​និង​ពាក្យ​ដែល​បាន​សរសេ​ថា "m.o.m"​។​

​នៅក្នុង​រូបថត​មួយ​សន្លឹក​ផ្សេងទៀត តារាចម្រៀង​រូបនេះ​ក៏បាន​ព្យាយាម​បញ្ជាក់ថា​គាត់​ក៏មាន​ស្នាម​សាក់​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ក​របស់គាត់​ផងដែរ​៕

 

 

adverise with khmeread
ប្រភព៖ Billboard

មតិយោបល់