បុរសចិនម្នាក់ហ៊ានចំណាយរាប់លានដុល្លារដេញថ្លៃឈ្នះមនុស្សជុំវិញពិភពលោកដើម្បីមានឱកាសប៉ាវអាហារមហាសេដ្ឋីអាមេរិកដ៏ល្បីល្បាញ Warren Buffett

សហគ្រិនអ៊ីនធឺណេតចិនម្នាក់បានឈ្នះការដេញថ្លៃសម្រាប់អាហារថ្ងៃត្រង់មួយពេលជាមួយលោក Warren Buffett នៅឆ្នាំនេះជាមួយការដេញថ្លៃចំនួន ៤.៥៦៧.៨៨៨ ដុល្លារ ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីអាហារថ្ងៃត្រង់នេះបានចាប់ផ្តើមកាលពី ២០ ឆ្នាំមុន។

លោក Justin Sun Yuchen ស្ថាបនិកក្រុមហ៊ុន Tron និងជានាយកប្រតិបត្តិក្រុមហ៊ុន BitTorrent បានប្រកាសពីការដេញថ្លៃឈ្នះនេះនៅលើគណនី Twitter និង Sino Weibo កាលពីថ្ងៃទី៣មិថុនា ដោយនិយាយថា "វានឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមកនិងការផ្ទេរចំណេះដឹង"។

របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា មហាសេដ្ឋីវិនិយោគិន Warren Buffett មិនមែនជាអ្នកគាំទ្រការវិនិយោគលើរូបិយប័ណ្ណអេឡិចត្រូនិចនោះទេ ដោយហៅវាថាជា "ទ្រព្យសម្បត្តិមិនមានផលិតភាព" ។

លោក Sun និងមនុស្ស៧នាក់ទៀតនឹងអាចមកទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Warren Buffett នៅហាងសាច់គោអាំង Smith & Wollensky នៅ​តំបន់ Manhattan ក្នុង​ក្រុង​ញូវយ៉ក​។ ការដេញថ្លៃរបស់គាត់បានបំបែកកំណត់ត្រាលើកមុន ដែលមានតម្លៃ ៣,៥ លានដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...