ផ្កានេះអាចសម្លាប់អ្នកបាន ប្រសិនបើអ្នកប៉ះពាល់វា!

មនុស្សភាគច្រើនប្រហែលជាមិនស្គាល់រុក្ខជាតិពុលមួយនេះទេ។ រុក្ខជាតិឈ្មោះ Datura គឺជាពូជផ្កាពុលដ៏សាហាវមួយនៅក្នុងគ្រួសារផ្កាពុលត្រកូល Solanaceae ដែលគេចាត់ទុកថាជាផ្កាបិសាច។ ផ្កានេះមានសារធាតុពុលខ្ពស់ ហើយត្រូវបានគេប្រើជាថ្នាំពុលសម្រាប់ធ្វើអត្តឃាត ឬធ្វើឃាតមនុស្សរាប់សតវត្សរ៍មកហើយ។

ក្នុងឆ្នាំ ១៨៨១ Albert Ladenburg បានបំបែកសារធាតុ Scopolamine ក្នុងផ្កានេះ ដែលជាអាល់កាឡង់ត្រូពិចមួយអាចបង្កឱ្យងងុយគេង ប្រស្រីភ្នែករីកធំ និងព្រិលភ្នែក។ នេះជាមូលហេតុ ដែលផ្កា Datura គឺពេញនិយមបំផុតសម្រាប់ពួកឧក្រិដ្ឋជន ដែលប្រើធ្វើជាថ្នាំពុល ថ្នាំសណ្តំ និងចាប់ជំរិតមនុស្ស។ 

ផលប៉ះពាល់នៃរុក្ខជាតិនេះត្រូវបានគេប្រៀបធៀបទៅនឹង "មេរោគឈ្មោះ zombie" ខណៈពេលប្រើទៅលើមនុស្ស បុគ្គលនោះនឹងស្តាប់តាមបង្គាប់ ហើយងាយរងគ្រោះណាស់។ នេះជាមូលហេតុ ដែលផ្កានេះត្រូវបានគេប្រើញឹកញាប់ជាថ្នាំសណ្តំដើម្បីចាប់រំលោភស្រីនៅក្នុងក្លឹបរាត្រីនៅប៉ែកលោកខាងលិច។ រុក្ខជាតិ Datura មានប្រសិទ្ធភាពខ្លាំងត្រឹមតែ ១ នាទីប៉ុណ្ណោះអ្នកនឹងដួលសន្លប់បាត់ស្មារតី ប្រសិនបើអ្នកប៉ះ ឬស្រូបក្លិនវាចូល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...