កុំច្រឡំថាជាភ្នំទេសចរណ៍! វាជាភ្នំសំរាមដ៏ធំបំផុតរបស់ឥណ្ឌា ឆ្នាំក្រោយនេះវានឹងវ៉ាដាច់កម្ពស់របស់ប្រាសាទ Taj Mahal

ភ្នំសំរាមខ្ពស់បំផុតរបស់ឥណ្ឌាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការវ៉ាដាច់កម្ពស់របស់ប្រាសាទ Taj Mahal នៅឆ្នាំក្រោយនេះហើយ ដោយក្លាយជានិមិត្តរូបស្អុយអសោចសម្រាប់អ្វីដែលអង្គការសហប្រជាជាតិចាត់ទុកថាជា រដ្ឋធានីដែលបំពុលបរិយាកាសបំផុតរបស់ពិភពលោក។

សត្វស្ទាំងនិងសត្វបក្សីប្រមាញ់ចំណីផ្សេងៗទៀតបានហោះសំកាំងនៅក្បែរៗកន្លែងចាក់សំរាមឈ្មោះ Ghazipur ដែលមានកម្ពស់ ៦៥ ម៉ែត្រ នៅភាគខាងកើតនៃទីក្រុងញូវដេលី។ សត្វគោឆ្កែនិងកណ្តុរក៏ដើរឆ្វែលឆ្វាត់ភ្នំសំរាមនេះតាមអំពើចិត្តរបស់ពួកវាដែរ។

ដោយស៊ីផ្ទៃក្រឡាដីស្មើនឹងតារាងបាល់ទាត់ចំនួន ៤០ ភ្នំសំរាម Ghazipur របស់ក្រុងញូវដេលីនេះបានកើនកម្ពស់ ១០ ម៉ែត្រក្នុងមួយឆ្នាំ ដោយគ្មានសញ្ញាណាមួយថាភ្នំសំរាមដ៏ស្អុយនេះនឹងបញ្ឈប់ការលូតកម្ពស់របស់វានោះឡើយ។

នៅក្នុងអត្រាកំណើនកម្ពស់បច្ចុប្បន្ន វានឹងមានកំពស់ខ្ពស់ជាងប្រាសាទ Taj Mahal នៅទីក្រុង Agra ដែលមានកម្ពស់ ៧៣ ម៉ែត្រក្នុងឆ្នាំ ២០២០៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...