Inter Milan ចង់ដោះដូរកីឡាករ Mauro Icardi និងខ្សែប្រយុទ្ធ Alvaro Morata

តាមព័ត៌មានថា ក្លឹប Inter Milan ចង់លក់ខ្សែប្រយុទ្ធ Mauro Icardi ដើម្បីអាចនាំយកខ្សែប្រយុទ្ធ Alvaro Morata របស់ក្លឹប Atletico Madrid បន្ទាប់ពីលោក Antonio Conte បានចូលដឹកនាំនៅពហុកីឡាដ្ឋាន San Siro កាលពីពេលថ្មីៗនេះ ។

 

ស្របពេលដែលមានព័ត៌មានថា Icardi បានច្រានចោលកិច្ចសន្យាថ្មីជាមួយក្លឹប Inter Milan ខណ:កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាកររូបនេះនឹងចប់នៅឆ្នាំ២០២១ ហើយទំនាក់ទំនងរវាងអតីតប្រធានក្រុមរូបនេះនិងក្លឹបប្រែជាស្រអាប់ប៉ុន្មានខែចុងក្រោយនេះ។

 

លោក Conte អះអាងថា លោកត្រៀមឲ្យ Icardi នឹងត្រូវចាកចេញ ប្រសិនបើបាន Morata មកជំនួស។ ការធ្វើបែបនេះ នឹងនាំឲ្យអតីតអ្នកចាត់ការក្លឹប Chelsea រូបនេះអាចជួបជុំជាមួយ Morata ជាថ្មីម្តងទៀតដែលបច្ចុប្បន្នកីឡាកររូបនេះកំពុងលេងខ្ចីជើងនៅក្លឹប Atletico ៕

adverise with khmeread