មិននឹកស្មាន! កាលពីជិត៤ពាន់លានឆ្នាំមុន ទឹកសមុទ្រមានរសជាតិសាបដូចទន្លេចឹង មូលហេតុដែលធ្វើឱ្យវាប្រៃគឺ...

អ្នកប្រហែលជាមិនដឹងទេ ពីមុនទឹកសមុទ្រ គឺមិនប្រៃដូចសព្វថ្ងៃទេ ដែលពីមុន គឺទឹកសមុទ្រមានរសជាតិសាបដូចទឹកទន្លេដែរ។

ប្រមាណជា ៣,៨ ពាន់លានឆ្នាំមុន ស្រទាប់របស់ផែនដីបានត្រជាក់ដល់ចំណុចមួយ ដែលធ្វើឱ្យចំហាយទឹកប្រែទៅជារាវ ហើយពេលនោះទឹកមិនទាន់មានជាតិប្រៃនោះទេ។ ហើយវា គឺជាការពិតដែលយូរលង់ណាស់មកហើយ ទឹកសមុទ្រ គឺរសជាតិសាប។

ប៉ុន្ដែមិនយូរនោះទេ ដែលទឹកសមុទ្រសាបប្រែទៅជាប្រៃនោះ។ នៅពេលមានភ្លៀង កាបូនឌីអុកស៊ីតមកពីខ្យល់អាកាសបានរំលាយទៅជាទឹកធ្លាក់ពីលើមេឃ។ ហើយប្រតិកម្មនេះបានធ្វើឱ្យភ្លៀងធ្លាក់មកមានអាស៊ីត ហើយនៅពេលវាធ្លាក់ វាបង្កឱ្យកាត់ ឬស៊ីថ្ម។ ហើយនៅពេលនោះទឹកភ្លៀងហូរទៅរកទឹកទន្លេ ឬអូស្ទឹងដែលនៅជិតៗនោះ ដោយកាត់យកជាតិអំបិល និងរ៉ែមួយចំនួនទៅតាមជាមួយដែរ។ ពីត្រង់ចំណុចនោះ ទឹកដែលពាំជាតិអំបិល និងជាតិរ៉ែតាមទឹកទន្លេចូលទៅក្នុងមហាសមុទ្រ។

ក្រៅពីនេះរាល់ជាតិអំបិល និងរ៉ែផ្សេងទៀត បានព្រួសចេញពីភ្នំភ្លើងបាតសមុទ្រ ហើយបន្ទាប់មកអ្នកស្រាវជ្រាវចាត់ទុកថា ដំណើរការនេះទាំងមូលបានកើតឡើងជាង ៣,៨ ពាន់លានឆ្នាំមុនមកម្ល៉េះ។ ហើយទឹកសមុទ្រទាំងមូលមានជាតិអំបិលប្រមាណជា ៩៧ ភាគរយសព្វថ្ងៃនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...