បុរសម្នាក់ធ្វើកូដកម្មបង្អត់អាហារនៅខាងមុខផ្ទះអតីតមិត្តស្រី ដើម្បីយកឈ្នះបេះដូងនាងសាជាថ្មី, វិធីនេះគឺមានប្រសិទ្ធភាពអស្ចារ្យណាស់!

ការបង្អត់អាហារ ស្ដាប់មើលទៅដូចជាវិធីសាស្ដ្រនេះគ្មានប្រសិទ្ធភាពទេក្នុងការយកមនុស្សជាទីស្រឡាញ់ត្រឡប់មកក្នុងជីវិតវិញ ប៉ុន្ដែវាពិតជាមានប្រសិទ្ធភាពសម្រាប់បុរសឥណ្ឌារូបនេះ ដែលបោះជំរំខាងក្រៅផ្ទះរបស់អតីតមិត្តស្រីខ្លួន និងបដិសេធមិនបរិភោគអាហាររហូតទាល់តែនាងរៀបការជាមួយគាត់។

Ananta Burman គឺជាបុរសវ័យក្មេងម្នាក់នៅតំបន់ West Bengal ប្រទេសឥណ្ឌា មានទំនាក់ទំនងស្ថិតស្ថិរមួយអស់ពេល ៨ ឆ្នាំ ប៉ុន្ដែមិត្តស្រីរបស់គាត់ Lipika ភ្លាមៗស្រាប់តែផ្ដាច់ទំនាក់ទំនងគាត់ ដោយបដិសេធមិនលើកទូរស័ព្ទ និងទទួលសារ ជាពិសេស Block គាត់នៅលើបណ្ដាញសង្គមទៀត។ Ananta ដឹងថាមានរឿងអ្វីកើតឡើងហើយ ដូច្នេះគាត់ខំជជីកសួរ និងដឹងថាគ្រួសារនាងបានយល់ព្រមឱ្យនាងរៀបការជាមួយនឹងបុរសផ្សេង។

ដោយជឿជាក់ថាគាត់មានពេលតិចតួច មុនពេលគាត់បាត់បង់នាងរៀងរហូត បុរសវ័យក្មេងនោះក៏បានសម្រេចចិត្តបង្អត់អាហារនៅមុខផ្ទះរបស់នាងក្នុងស្រុក Dhupguri កាលពីថ្ងៃអាទិត្យ ដើម្បីយកនាងត្រឡប់ចូលមកក្នុងជីវិតគាត់សាជាថ្មី។

ជាការពិតណាស់ ការធ្វើកូដកម្មបង្អត់របស់គាត់ភ្លាមៗទទួលបានការចាប់អារម្មណ៍ពីអ្នកដើរកាត់តាមផ្លូវ ជាពិសេសគាត់បានកាន់បដាសរសេរថា "ឱ្យ ៨ ឆ្នាំរបស់ខ្ញុំមកវិញមក" ហើយមនុស្សដឹងពីទុក្ខលំបាករបស់គាត់ ក៏បានមកនាំគ្នាគាំទ្រគាត់ពេញផ្លូវ។ បដារបស់ Ananta បានរីករាលដាលដល់សហគមន៍ និងភ្លាមៗនោះគ្រួសាររបស់បុរសនោះបាននាំប៉ូលិសអូសគាត់ចេញពីកន្លែងនោះ។

បុរសចិត្តស្មោះមិនធម្មតានេះបដិសេធចុះចាញ់ ប៉ុន្ដែច្រើនម៉ោងកន្លងផុតទៅ សុខភាពរបស់គាត់កាន់តែយ៉ាប់ទៅៗ រហូតដល់ចូលពេទ្យ។ ទៅដល់ពេទ្យ គាត់នៅតែមិនព្រមបរិភោគអាហារ លុះត្រាតែខាងស្រីយល់ព្រមមករកគាត់វិញ។ នៅពេលនោះហើយ អ្នកស្រុកបានទៅប្រាប់នាង Lipika និងគ្រួសារនាងដើម្បីឱ្យពួកគេចុះចាញ់ ដើម្បីសង្គ្រោះជីវិតរបស់គាត់។ ពួកគេក៏បានលុបចោលមង្គលការរបស់ Lipika និងរៀបចំពួកគេរៀបការនឹងគ្នាភ្លាមៗតែម្ដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab