adverise with khmeread Ce01478a 750d 4be0 a454 01533053c838

ឆ្មក់​បង្ក្រាប​គ្រឿងញៀន​បាន​ជិត​១​គីឡូក្រាម និង​ឃាត់​ជនសង្ស័យ​៣​នាក់​

     ព្រះសីហនុ ៖ ប៉ូលិស​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ នគរ​បាល​​​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​១១ មិនា ប៉ូលិស​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​បង្ក្រាប​ក្រុម​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​បាន​មួយ​ករណី នៅក្នុង​ភូមិ​ពូ​ធឿ​ង ឃុំបិត​ត្រាំ​ង ស្រុក​ព្រៃនប់​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​ជិត​១​គីឡូក្រាម។​

     លោកស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់​១-​ឈ្មោះ ចែត រ៉ា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ ណុប បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ ជុំ រដ្ឋា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។ ក្នុងចំណោម​ជនសង្ស័យ​៣​នាក់​នោះ​មាន​ម្នាក់​ឈ្មោះ​ចែត វ៉ាន់ ជា​មេក្លោង និង​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​យ៉ាងសកម្ម។​

     លោក​បនតថា  វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ពណ៌​ស​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច ,​ថ្នាំ​ពណ៌​ក្រហម​ចំនួន​៥​គ្រាប់​ដែកកេះ ចំនួន​៣៩ និង​សំភា​រះ​ប្រើប្រាស់​គ្រឿ​ង​ញៀន​មួយចំនួនទៀត។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សម​ត្ត​កិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់