adverise with khmeread E71abef1 9ff9 4661 83e9 a94229c15193

ទំនាស់​កាប់​ចាក់​គ្នា​កន្លែង​រាំ​ធុងបាស់​ក្នុង​ពិធីមង្គលការ​ស្លាប់​ម្នាក់​ចាប់ខ្លួន​៤​នាក់​

     ភ្នំពេញ ៖ មាន​ករណី​ជម្លោះ​វាយ​កាប់​ចាក់​មួយ បានកើត​ឡើង  បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ខណ​:​បញ្ជូន​ដល់​មន្ទី​ពេទ្យ និង​៤​នាក់​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា ពេល​រាំ​ធុងបាស់​ពិធី​រៀប​អា​ពារ​ហ៍ពិ​ពារ​ហ៍។​

    អំពើហិង្សា​នេះ​បានកើត​ឡើង​នៅ​ភូមិ​ជើ​ង​គោ ឃុំ​ជើង​គោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ១០ និង​៤០ នាទី​យប់​ថ្ងៃទី​១០ មិនា កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ មិត្ត វិចិត្រ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ខាងលើ។ រីឯ​ជនសង្ស័យ​ដែល​សម​ត្ត​កិច្ច​ចាប់ខ្លួន ១-​ឈ្មោះ មិន ឆាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​២-​ឈ្មោះ ស៊ី​ម សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​៣-​ឈ្មោះ យ៉ុ​ន យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​និង​៤-​ឈ្មោះ សុខ ទូរ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា និង​មុខរបរ​ជា​កម្មករ​ដូងប្រេង។ វត្ថុតាង​ចាប់យក មាន​ដំបង​ឈើ​ជ្រុង​១​កំណាត់​ស្បែក​ជើ​ង​ផ្ទាត់​ពណ៌​ក្រហម​៣​គូរ ។​

     ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សម​ត្ត​កិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត និង​កំពុង​ដេក​ក្នុង​ពន្ធនាគារ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់