ក្រសួងសុខាភិបាលថៃព្រមានថា ទឹកនោមគោមានមេរោគដ៏សាហាវមួយកំពុងរីករាលដាល់ពេញទឹក សូម្បីតែដើរកាត់ក៏ឆ្លងមេរោគ

អ្នកទេសចរត្រូវបានព្រមានអំពីបាក់តេរីមរណៈរាងរួញៗ ដែលរីករាលដាលនៅទូទាំងប្រទេសថៃ ដែលអាចបណ្តាលឱ្យជនរងគ្រោះក្អួតឈាម និងស្លាប់តែម្ដង។

មន្ត្រីសុខាភិបាលថៃ បានព្រមានអំពីមេរោគ ដែលរស់នៅក្នុងទឹកដូចជា ភក់ និងពពួកដង្កូវ ដែលចូលក្នុងសាច់មនុស្សបាន។ គេជឿថា មេរោគទាំងនេះអាចរាលដាលតាមទឹកនោមសត្វ និងកំពុងបង្កគ្រោះថ្នាក់ខ្លាំងក្នុងរដូវវស្សាបច្ចុប្បន្នរបស់ប្រទេសថៃ។

អ្នកទេសចរ ត្រូវបានជម្រុញឱ្យជៀសវាងការដើរជើងទទេនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាកន្លែង ដែលមេរោគត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សរួចទៅហើយនៅឆ្នាំនេះ។ ជំងឺនេះអាចនាំឱ្យមានជំងឺម្យ៉ាងហៅថា Leptospirosis ដែលត្រូវគេពិពណ៌នាថាជា បញ្ហាសុខភាពសាធារណៈសំខាន់នៅក្នុងប្រទេសថៃ។ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃបានចេញសេចក្ដីព្រមានអំពីជំងឺនេះកាលពីខែមុន នេះបើយោងតាមវេបសាយព័ត៌មាន Khaosod English ។

លោក Sant Muangnoicharoen អ្នកឯកទេស និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្យាបាលជំងឺត្រូពិចនៅទីក្រុងបាងកក បានផ្តល់អនុសាសន៍ថា មនុស្សគួរតែនៅឆ្ងាយពីទឹកលិច ដើម្បីចៀសវាងការឆ្លងមេរោគដ៏សាហាវនេះ។ គាត់បានបន្ថែមទៀតថា អ្នកដែលដើរឆ្លងកាត់ទឹកលិចតាមផ្លូវ ភ្លាមៗត្រូវតែសម្អាតក្រោយពីដើរកាត់រួច។

វេជ្ជបណ្ឌិតបាននិយាយថា "ប្រសិនបើគ្រុនក្តៅឈានដល់សីតុណ្ហភាពខ្ពស់ ឬមុខរបួសត្រូវបានឆ្លងមេរោគ អ្នកគួរតែស្វែងរកការយកចិត្តទុកដាក់ព្យាបាលភ្លាមៗ" ។ រោគសញ្ញានៃជំងឺ Leptospirosis មានចាប់ពីការឈឺចាប់រហូតដល់ការហូរឈាមចេញពីសួត ហើយជំងឺនេះក៏អាចធ្វើឱ្យមនុស្សកើតស្បែកលឿងផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab