ឧទ្ធម្ភាគចក្រអាមេរិកជួយសង្គ្រោះស្ត្រីអាយុ ៧៤ ឆ្នាំខុសបច្ចេកទេស ធ្វើឱ្យវិលប្រង់ការខ្ញាល់ នាំឱ្យរបួសតិចក្លាយជារបួសធ្ងន់លើសដើម

លោកយាយចំណាស់វ័យ ៧៤ឆ្នាំម្នាក់ បានទទួលរងអាការៈ "ក្អួត និងវិលមុខ" បន្ទាប់ពីឧទ្ធម្ភាគចក្រសង្គ្រោះមួយគ្រឿងក្នុងសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការជួយសង្គ្រោះខុសបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។

លោកយាយរូបនេះត្រូវបានគេសណ្តោងតាមប្រង់ការចេញពីភ្នំមួយកន្លែងនៅជិតទីក្រុង Phoenix រដ្ឋអារីហ្សូណា ដើម្បីបញ្ជូនទៅមន្ទីរពេទ្យសម្រាកព្យាបាល បន្ទាប់ពីរងរបួសមុខ និងក្បាល ខណៈដើរលំហែតាមភ្នំ។ បន្ទាប់សណ្តោងគាត់ផុតពីដីបន្តិច ប្រង់ការចាប់ផ្តើមវិលខ្ញាល់ ហើយបន្តវិលពេញល្បឿនអស់រយៈពេល ៤០វិនាទី។

វីដេអូនៃឧបទ្ទវហេតុនេះ មានភាពល្បីល្បាញយ៉ាងខ្លាំង ហើយទាក់ទាញអ្នកចូលមើលរាប់លានដង បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើផេកព័ត៌មាន ABC15៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...