Hazard នឹងចូលរួមជាមួយក្លឹប Real Madrid ក្នុងតម្លៃផ្ទេរ១៣០លានផោន

នៅពេលនេះកីឡាករឆ្នើម Eden Hazard កំពុងស្ថិតក្នុងដំណើរទៅចូលរួមជាមួយក្លឹប Real Madrid បន្ទាប់ពីក្លឹបនេះសម្រេចកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃ១៣០លានផោនជាមួយក្លឹប​ Chelsea ។

 

លក្ខខណ្ឌផ្ទាល់ខ្លួនរបស់ Hazard នឹងក្លាយជាផ្លូវការដែលធ្វើឲ្យសម្រេចក្តីសុបិនរបស់កីឡាកររូបនេះមកលេងនៅពហុកីឡាដ្ឋាន Santiago Bernabeu ក្រោមការដឹកនាំរបស់លោក Zinedine Zidane។

 

បើទោះបីជាក្លឹប Real Madrid ចង់ដកខ្លួននិងបិដសេធការទាមទាររបស់ក្លឹបChelsea សម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះ ប៉ុន្តែគេជឿថា កិច្ចព្រមព្រៀងនេះគឺជាជោគជ័យមួយសម្រាប់អ្នកសម្របសម្រួល Marina Granovskaia ដោយសារតម្លៃដំបូង៨៨លានផោន ប៉ុន្តែបានឡើងដល់១៣០លានផោន។

 

កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យ Hazard ក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិរបស់ក្លឹប Real Madrid គឺថ្លៃជាតម្លៃផ្ទេរ Cristiano Ronaldo និង Gareth Bale ៕

adverise with khmeread
tiger
Loading ad ...