Liverpool គ្រោងដាក់សំណើ៧១លានផោនសម្រាប់កីឡាករ Nicolas Pepe របស់ក្លឹប Lille

ក្លឹប Liverpool បានបង្កើនការព្យាយាមដើម្បីផ្ទេរកីឡាករ Nicolas Pepe ហើយគ្រោងដាក់សំណើ៧១លានផោនដើម្បីផ្ទេរខ្សែបម្រើស្លាបរូបនេះ។

 

Pepe ធ្វើបានល្អជាមួយក្លឹប Lille ដោយរកបាន៣៧គ្រាប់ក្នុងការបង្ហាញមុខ៧៩ប្រកួត និងក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមនៅក្របខណ្ឌ Ligue​ 1។

 

យោងតាមកាសែត LÈquipe បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករសញ្ជាតិកូតឌីវ័ររូបនេះបានក្លាយជាគោលដៅចម្បងរបស់លោក Jurgen Klopp ហើយថា ក្លឹប Liverpool ត្រៀមចំណាយច្រើន ដើម្បីនាំយកកីឡាករវ័យ២៤ឆ្នាំរូបនេះខណ:ដែលក្លឹប Man Utd និងក្លឹប Arsenal ក៏ចាប់អារម្មណ៍ចង់បាន Pepe ផងដែរ។

 

អ្នកចាត់ការក្លឹប Lille លោក Christophe Galtier បានបញ្ជាក់រួចហើយថា Pepe នឹងចាកចេញទៅរកក្លឹបថ្មី។ Pepe បានចាប់ផ្តើមអាជីពជាមួយក្របខណ្ឌបាល់ទាត់ទី៥នៅបារាំងជាមួយក្លឹប Poitiers កាលពីឆ្នាំ២០១២ មុនពេលផ្ទេរមកចូលរួមជាមួយក្លឹប Angers មួយឆ្នាំក្រោយមក។

 

បន្ទាប់ពីលេងខ្ចីជើងដោយជោគជ័យជាមួយក្លឹប Orleans ហើយ Pepe បានបន្តលេងជាមួយក្រុម Angers នៅក្របខណ្ឌ Ligue 1 កាលពីរដូវកាល២០១៦-១៧ ដោយមានឱកាសផ្ទេរមកចូលរួមជាមួយក្លឹប Lille តែម្តង៕

adverise with khmeread
tiger
Loading ad ...