Wolves បង្កើនចំណាប់អារម្មណ៍លើកីឡាករ Rafael Camacho របស់ក្លឹប Liverpool

ក្លឹប Wolves ត្រៀមខ្លួនបង្កើនចំណាប់អារម្មណ៍លើខ្សែបម្រើ Rafael Camacho របស់ក្លឹប Liverpool ហើយក្លឹប Wolves សង្ឃឹមថា នឹងអាចនាំយកកីឡាករវ័យក្មេងរូបនេះក្នុងតម្លៃ ១០លានផោន។

 

 ប៉ុន្តែប្រសិនបើក្លឹប Liverpool មិនចង់លក់ក្នុងតម្លៃនេះទេ នោះពួកគេនឹងទុកឲ្យកីឡាករវ័យ១៩ឆ្នាំរូបនេះបន្តរហូតដល់ចប់កិច្ចសន្យា។ កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានបង្ហាញមុខពីរលើកសម្រាប់ក្រុម Liverpool កាលពីរដូវកាលមុន ហើយមួយប្រកួតក្នុងចំណោមនោះ គឺក្រុម Wolves បានយកឈ្នះក្រុម Liverpool នៅក្របខណ្ឌ FA Cup កាលពីថ្ងៃទី៧ខែមករា។

 

Rafael ក៏បានបង្ហាញមុខជាកីឡាករបម្រុង អំឡុងពេល Livepool យកឈ្នះក្រុម Crystal Palace ៤-៣ នៅពេលពហុកីឡាដ្ឋាន Anfield ក្នុងខែមករាដដែលផងដែរ។ ប៉ុន្តែ Rafael មិនត្រូវបានប្រើប្រាស់ទេអំឡុងពេលក្រុម Liverpool ឈ្នះក្រុម Spurs ២-០ នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ​ CL កាលពីដើមខែមិថុនានេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab