លោក Maurizio Sarri ក្លាយជាបេក្ខភាពតែម្នាក់គត់សម្រាប់តំណែងនៅ Juventus

បន្ទាប់ពីត្រូវបានគេភ្ជាប់ទៅនឹងការចូលជំនួសគ្រូបង្វឹក Massimiliano Allegri ជាអ្នកចាត់ការថ្មីនៅក្លឹប Juventus នៅពេលនេះលោក Simone Inzaghi បែរជាចុះកិច្ចសន្យាថ្មីជាមួយ ក្លឹប Lazio ។

 

លោក Inzaghi និងលោក Maurizio Sarri គឺជាបេក្ខភាពនាំមុខពីររូបដ៏ស័ក្តិសមនឹងតំណែងនៅទំនេររបស់ក្លឹប Juventus ស្របពេលដែលលោក Sarri អាចនឹងចាកចេញពី Chelsea ។

 

លោក Sarri បានវិលត្រឡប់ទៅអ៊ីតាលីវិញ បន្ទាប់ពីដឹកនាំក្លឹប Chelsea លើកពានជើងឯក Europa League កាលពីសប្តាហ៍មុន ហើយបានចរចាជាមួយក្លឹប Juventus ជុំវិញតំណែងនេះ។

 

លោក Sarri នៅសល់កិច្ចសន្យាពីរឆ្នាំដែលមានប្រាក់ឈ្នួល៥លានផោនក្នុងមួយរដូវកាលជាមួយក្លឹប Chelsea ដែលលោកបានចុះកិច្ចព្រមព្រៀងបន្ទាប់ពីត្រូវបានតែងតាំងកាលពីរដូវក្តៅឆ្នាំមុន។

 

គ្រូបង្វឹករូបនេះអាចនឹងទទួលបានប្រាក់ឈ្នួលច្រើនជាងនេះ ប្រសិនបើលោកវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ស្របពេលមានការព្រមព្រៀងជាមួយក្លឹប Juventus សម្រាប់ការដឹកនាំរយៈពេលបីឆ្នាំដែលលោកអាចទទួលបានប្រាក់ឈ្នួលប្រហែល៦,២លានផោនក្នុងមួយឆ្នាំ៕

adverise with khmeread
tiger
Loading ad ...