ស្រមោចជាសត្វឧស្សាហ៍ព្យាយាមគួរយកជាគំរូ តែគំរូលើកនេះគឺសាហាវពេកហើយ "ពាំពេជ្រគេចេញពីហាងលក់គ្រឿងអលង្ការ"

ស្រមោចប្រហែលជាមានមាឌតូច ហើយមិនបង្កហានិភ័យធ្ងន់ធ្ងរណាមួយសម្រាប់យើងនោះឡើយ ប៉ុន្តែប្រសិនបើអ្នកមិនចាប់អារម្មណ៍ទាំងស្រុងនោះ ពួកវាអាចនឹងដើរចេញជាមួយនឹងរបស់មានតម្លៃបំផុតរបស់អ្នកបាន។

វីដេអូដ៏ល្បីល្បាញមួយបង្ហោះនៅលើ YouTube ថតបានដោយបុគ្គលិកលក់ពេជ្រមួយរូប បានបង្ហាញពីទិដ្ឋភាពរបស់ស្រមោចមួយក្បាល កំពុងពាំពេជ្រមួយគ្រាប់ ហើយដើរចេញជាមួយគ្រាប់ពេជ្រនោះ នៅខាងក្នុងហាងគ្រឿងអលង្ការមួយកន្លែង។ ស្រមោចតូចល្អិតមួយក្បាលនេះ ជាក់ស្តែងគឺកំពុងអូសគ្រាប់ពេជ្រ ថ្វីបើពេជ្រមួយគ្រាប់នោះមើលទៅគឺមានទំហំធំជាងខ្លួនវារាប់ដងក៏ដោយ។ ស្រមោចមួយក្បាលនេះមើលទៅហាក់ដូចជាមិនមានបញ្ហាអ្វីនោះទេ ខណៈខ្លួនកំពុងអូសគ្រាប់ពេជ្រឆ្លងកាត់តុមួយ។ 

ស្រមោចគឺជាសត្វដ៏អស្ចារ្យមួយប្រភេទ នៅក្នុងអ្វីដែលពួកវាមានសមត្ថភាពនៃការអូសទាញវត្ថុដែលមានទម្ងន់ធ្ងន់ជាងពួកវា ១០ដង។ នេះបើយោងតាម អង្គការមិនរកប្រាក់កម្រៃ National Wildlife Federation។ ស្រមោចមានរហូតទៅដល់ ១២.០០០ ប្រភេទនៅក្នុងពិភពលោក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...