adverise with khmeread 7542ea7e 7168 41d9 b0e2 3abf66737417

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន

     ភ្នំពេញ​៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៦​នៅ​ចំណុច​ឌឿងហែម​ផ្លូវ​លេខ​៤៤​ភូមិ​៧​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ 

     ប៉ូលិស​និយាយថា  ជនសង្ស័យ​ទាំង​៣​នាក់​នោះ ទី​១-​ឈ្មោះ​ឡាំ ណា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​សង្កាត់​អូរឫស្សី​ទី​១​ខណ្ឌ​៧​មករា ទី​២-​ឈ្មោះ​ស៊ុំ រដ្ឋា​ន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ ទី​៣-​ឈ្មោះ​សាំង ពិ​ទូ ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ​ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​ជា​អ្នកលក់​និង​ដកហូត​វត្ថុតាង​ជាក់ស្តែង​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០៣​កញ្ចប់ រួមទាំង​ឧ​បក​សម្រាប់​ជក់​មួយចំនួន​ផងដែរ។     

    ប៉ូលិស​បន្តថា​នៅមុន​ពេល​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ទាំងអស់នោះ ទើប​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ចុះមក​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារកណ្ដាល​ទី​២ ដាក់​កម្លាំង​ល្បាត​និង​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ។ 

    លុះ​ជិះ​ល្បាត​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​២​នាក់ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ដែល​ពួកគេ​លាក់ទុក​ចំនួន​២​កញ្ចប់​តូច​ជាក់ស្តែង​តែម្តង។​

    ក្រោយ​ពេលដែល​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រួច ទើប​ដឹងថា​ថ្នាំញៀន​នោះ​ពួកគេ​ទិញ​ពី​ឈ្មោះ​សាំង ពិ​ទូ ទើប​សមត្ថកិច្ច​វ​បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ឈ្មោះ​សាំង ពិ​ទូ តែម្តង​និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន​១​កញ្ចប់​ទៀត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់