App គូណាត់ដុះដាលដូចផ្សិត នាំឱ្យអង្គការសុខភាពពិភពលោកចេញការព្រមាន ខណៈ១ថ្ងៃមានមនុស្ស១លាននាក់កើតកាមរោគ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីករណីជំងឺកាមរោគជាង ១ លានករណីរៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។ នៅក្នុងរបាយការណ៍ថ្មីមួយ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបានអំពាវនាវឱ្យ "ភ្ញាក់ខ្លួនឡើង" នៅក្នុងយុគសម័យនៃកម្មវិធី (App) គូណាត់។

អង្គការ WHO បានរាយការណ៍អំពីកង្វះវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងតាមការរួមភេទ ឬកាមរោគ (STDs) និងបានព្រមានពីការដើរថយក្រោយក្នុងការប្រឆាំងមេរោគនេះ បន្ទាប់ពីមានការកើនឡើងនៃការប្រើប្រាស់ App ណាត់គូស្នេហ៍។ មនុស្សជាង ១ លាននាក់បានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកក្នុងនោះមានជំងឺកាមរោគក្លាំមីឌា (Chlamydia) ជំងឺប្រមេះ ជំងឺទ្រីតូម៉ូណាស (Trichomoniasis) និងរោគស្វាយ។

អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ទី៦មិថុនាថា "ជាមធ្យម មនុស្សប្រហែលម្នាក់ក្នុងចំណោម២៥នាក់នៅទូទាំងពិភពលោកបានកើតជំងឺកាមរោគ"៕ 

adverise with khmeread
tiger
Loading ad ...