ពិនិត្យមើលបាតដៃ តើមានសញ្ញាកាកបាទដូច្នេះទេ?

កាកបាទគឺជាសញ្ញាដ៏ល្អបំផុតក្នុងចំណោមសញ្ញាទាំងឡាយលើដៃរបស់អ្នក។ សញ្ញានេះគឺស្ថិតនៅខាងក្រោមម្រាមដៃនីមួយៗ ហើយម្រាមដៃនីមួយៗសុទ្ធតែតំណាងឱ្យភពផ្សេងៗគ្នា។ ទីតាំងនៃសញ្ញាកាកបាទនៅក្រោមម្រាមដៃនីមួយៗ គឺសុទ្ធតែមានអត្ថន័យជាក់លាក់របស់វា។ ហើយអ្នកអាចរកមើលថាតើសញ្ញានេះនៅលើម្រាមដៃណាមួយរបស់អ្នក វាមានន័យ៉ាងដូចម្ដេច។

ម្រាមដៃចង្អុល៖ ម្រាមដៃនេះតំណាងឱ្យភពព្រហស្បតិ៍។ សញ្ញាកាកបាទស្ថិតនៅម្រាមដៃនេះ ចង្អុលបង្ហាញថា សំណាងនៃភពព្រហស្បតិ៍ គឺស្ថិតនៅខាងអ្នក។ នេះនឹងបង្កើតជាវេទមន្តមួយជួយនាំផ្លូវអ្នកទៅដល់គោលដៅរបស់អ្នក។ ហើយវាក៏មានន័យថា អ្នកនឹងមានសំណាងធំខាងប្រាជ្ញានិងអាចក្រេបជញ្ជក់យកចំណេះដឹងដ៏អស្ចារ្យខ្លាំងក្លាផងដែរ។ អ្នកដែលមានម្រាមដៃដូច្នេះ រមែងកើតមកជាសាស្ត្រាចារ្យល្បីល្បាញ។

ម្រាមដៃកណ្ដាល៖ ម្រាមដៃនេះតំណាងឱ្យភពសៅរ៍។ វាមានន័យថា អ្នកនឹងទទួលបានពរជ័យពីភពសៅរ៍ ដែលជាភពវេទមន្ត។ ពីតូចរហូតដល់ធំ អ្នកត្រូវហែលឆ្លងការលំបាកជាច្រើន តែអាចឆ្លងផុតជានិច្ច ដោយសារតែអភិនីហាដែលផ្តល់ឱ្យដោយថាមពលពីភពសៅរ៍។ រាល់ពេលប្រឈមការលំបាក អ្នកតែងមានកម្លាំងចិត្តខ្លាំង មិនដឹងមកពីណា ដើម្បីរុញអ្នកជម្នះឧបសគ្គទាំងនោះ។

ម្រាមដៃនាង៖ គឺតំណាងឱ្យព្រះអាទិត្យ។ ប្រសិនបើសញ្ញាកាកបាទស្ថិតនៅក្រោមម្រាមដៃនេះ អ្នកនឹងទទួលពរជ័យពីព្រះអាទិត្យ។ អ្នកមានសមត្ថភាពទាក់ទាញអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការក្នុងជីវិត គឺបៀបបីដូចលោកអ្នកចេះវេទមន្តអ៊ីចឹង។ លោកអ្នកក៏មានភាពទាក់ទាញខ្លាំងចំពោះមនុស្សផ្ទុយភេទផងដែរ តែលោកអ្នកហាក់មានតណ្ហាក្រាស់បន្តិច។ 

ម្រាមដៃកូន៖ គឺតំណាងឱ្យភពពុធ។ ភពពុធគឺទាក់ទងជាមួយលាភសំណាងនឹងការងារ។ ដោយហេតុនេះហើយ លោកអ្នកដែលមានម្រាមដៃបែបនេះរមែងមានខួរក្បាលឆ្លាតវៃ និងពូកែបណ្តុះសមត្ថភាពឱ្យកាន់តែខ្លាំងពូកែ។ បើសិនជាលោកអ្នកស្រឡាញ់កីឡាបាល់ទាត់ នោះជំនាញបាល់ទាត់របស់អ្នកក៏មិនចាញ់តារាបាល់ទាត់ល្បីៗលើពិភពលោកប៉ុន្មានដែរ៕

adverise with khmeread
tiger
Loading ad ...