មិនដែលឃើញទេ! នារីជនជាតិអូទ្រីសម្នាក់យកថង់យាមមកធ្វើជាកាបូបទាន់សម័យប្រើប្រាស់ប្រចាំថ្ងៃ

អ្នកលេងអ៊ីនធឺណេតនៅប្រទេសថៃកំពុងភ្ញាក់ផ្អើលទៅនឹងនារីបរទេសម្នាក់ប្រើ "ថង់យាម" របស់ព្រះសង្ឃធ្វើជាកាបូបស្ពាយប្រចាំថ្ងៃរបស់ខ្លួនទៅវិញ។ ដោយសារឥឡូវនារីអឺរ៉ុបគិតថាវាជាកាបូបម៉ូតថ្មី ថង់យាមលក់ក្នុងតម្លៃតែប៉ុន្មានរយបាតប៉ុណ្ណោះនៅប្រទេសថៃ។

បណ្ដាញសង្គមថៃ កំពុងផ្អើលនឹងនារីសក់ក្រហមបរទេសម្នាក់នេះ ដែលកំពុងចុចទូរស័ព្ទលេងតាមផ្លូវនៅបរទេស ដោយស្ពាយថង់យាមជាមួយនឹងសារមួយសរសរថា "វត្ថុអនុស្សាវរីយ៍មួយនៅក្នុងពិធីបុណ្យកឋិន"។ រឿងនេះធ្វើឱ្យអ្នកលេងបណ្ដាញសង្គមថៃ មិនដឹងថាត្រូវសើច ឬយ៉ាងណា ដោយសារតែនារីបរទេសរូបនោះប្រើថង់យាមរបស់ព្រះសង្ឃធ្វើជាកាបូបទាន់សម័យរបស់ខ្លួន។

រូបភាពនេះផងដែរត្រូវបានគេថតនៅផ្លូវ  Tram route 6 ក្នុងរដ្ឋធានី Vienna ប្រទេសអូទ្រីស។ ហើយថង់យាមព្រះសង្ឍជាទូទៅលក់ក្នុងតម្លៃតែ ១០០ ទៅ ២០០ បាតប៉ុណ្ណោះក្នុងប្រទេសថៃ ប៉ុន្ដែប្រសិនបើវាប្រើពីក្រណាត់សូត្រវិញ ថង់យាមនឹងមានតម្លៃពី ៣០០ ទៅ ៥០០ បាតឯណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...