adverise with khmeread 47566e0d 6fcf 486d bb6d 9cb8e5a9920c   copy

គ្រាន់តែ​រឿង​ស្ទះលូ វាយ​មេភូមិ​និង​មន្ត្រីប៉ូលិស​ជាប់​ខ្នោះ​

     ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធនាគារ និង​ទើបតែ​ចេញពី​ពន្ធនាគារ​ថ្មីៗ ហើយក៏​ជា​ជន​អន្ធពាល​ដើរ​អុកឡុក​ក្នុងភូមិ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​៤០​នាទី​យប់ ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ទៅលើ​មេភូមិ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។ 

    អំពើហិង្សា​នេះ កើតឡើង​ស្ថិតនៅ​ចំណុច​ដងផ្លូវ ផ្ទះ​លេខ​៣០ ផ្លូវ​លេខ ២០២ ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ គង់ ផល្លា ហៅ ស៊ូ អាយុ ៤៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លូវ​លេខ​២០២ ក្រុមទី​២ ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ 

    ចំណែក​ជនរងគ្រោះ​ទី​១ ឈ្មោះ សុខ រិ​ទី្ធ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ​មេភូមិ​សែន​សុខ​ទី​៦ ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​២០២ ក្រុមទី​២ ភូមិ​សែន​សុខ​ទី​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​និង ជនរងគ្រោះ​ទី​២ ឈ្មោះ ដួង ផុន​សង្ហា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ​នគរ បាល ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្លូវ​១០៣ ក្រុមទី​៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៧​យប់​ឈ្មោះ គង់ ផល្លា ហៅ ស៊ូ បាន​ទៅ​ទិញ​ស្រា​បៀរ​មួយ​កំប៉ុង​មក​ផឹក  នៅលើ​គ្រែ​មុខផ្ទះ ហើយ​ឈ្មោះ សុខ រិទ្ធី ជា​មេភូមិ​សែន​សុខ​ទី​៦ បាន​ដើរ​ចេញពី​ផ្លូវ​ខាងមុខ មកដល់​មុខផ្ទះ គង់ ផល្លា ហើយ​ឈ្មោះ គង់ ផល្លា បាន​សួរ​ពី​លូទឹក​ស្ទះ តើ​ពូ​ធ្វើ​ដូចម្តេច​? 

      ពេលនោះ​លោក​មេភូមិ​និយាយថា យើង​នឹង​បន្ត​ដោះស្រាយ ចេញថ្លៃ​លូ​តាម​ផ្ទះ​រៀងៗ​ខ្លួន តែ​ឈ្មោះ គង់ ផល្លា បាន​និយាយ​ទៅ​មេភូមិ​ថា "​ធ្វើ​មេភូមិ​ក្ត​អី​ទេ គ្រាន់តែ​លូ​ស្ទះ​ប៉ុណ្ណឹង​ធ្វើ​មិនកើត"​។ ហើយក៏​មានការ​ឈ្លោះ ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក ហើយ​ឈ្មោះ គង់ ផល្លា ក៏​ទាញ​កំណាត់ឈើ​មួយ​កង់ វាយ​ទៅលើ​ឈ្មោះ សុខ រិ​ទី្ធ ជា​មេភូមិ បណ្តាល​ឲ្យ​ត្រូវ​កដៃ​ខាងឆ្វេង​រងរបួស​។​

     បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី មេភូមិ​រួច កម្លាំង​ប៉ុស្តិ៍​ប៉ូលិស​ឃ្មួញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​សួរនាំ​រឿងហេតុ​ខាងលើ ស្រាប់តែ​ឈ្មោះ គង់ ផល្លា បាន​ស្ទុះ​មក​វាយ​កម្លាំង​ប្រជា​ការពារ​ភូមិ និង​វាយ​ទៅលើ​ឈ្មោះ ដួង ផុន​សង្ហា បណ្តាល​ឲ្យ​ត្រូវចំកណ្តាល​មុខ​មួយ​ដៃ​ជាំភ្នែក​ខាងឆ្វេង  ហើយក៏​ចាប់ខ្លួន​បញ្ជូនមក​ប៉ុស្តិ៍​តែម្តង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់