ញាក់សាច់! យន្តហោះអនាគតនឹងដឹកអ្នកដំណើរនៅស្លាប មិនមែននៅតួដូចមុនទៀតទេ

ការអភិវឌ្ឍនៃយន្តហោះទម្រង់អក្សរ V ស៊ីសាំងតិច ហៅថា Flying-V គឺកំពុងទទួលបានការជម្រុញឆ្ពោះទៅមុខ ជាមួយនឹងការប្រកាសថា ក្រុមហ៊ុនដឹកជញ្ជូនហូឡង់ KLM Royal Dutch Airlines នឹងជួយផ្តល់មូលនិធិសម្រាប់គម្រោងផលិតយន្តហោះរបៀបនេះ។

ដោយមានបំណងដើម្បីកែលម្អនិរន្តភាពនៃការធ្វើដំណើរតាមផ្លូវអាកាស យន្តហោះ Flying-V ត្រូវបានផ្តើមគំនិតដោយលោក Justus Benad អតីតសិស្សមួយរូបនៅឯសាកលវិទ្យាល័យ Technical University ទីក្រុងបែរឡាំង អាល្លឺម៉ង់ ហើយត្រូវបានអភិវឌ្ឍដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Delft University of Technology ក្នុងប្រទេសហូឡង់។

ការរចនាសម្រាប់ពេលអនាគតរបស់វា គឺដាក់បញ្ចូលប្រព័ន្ធដឹកអ្នកដំណើរ ស៊ីទែនសាំង និងទំនិញ ទៅក្នុងស្លាបសងខាង។

គេអះអាងថា យន្តហោះមួយគ្រឿងនេះនឹងប្រើប្រាស់ប្រេងតិចជាងយន្តហោះ Airbus A350-900 ប្រមាណ២០ភាគរយ ខណៈដែលវាអាចផ្ទុកចំនួនអ្នកដំណើរប្រហាក់ប្រហែលគ្នា។ យន្តហោះ Flying-V នឹងមានកៅអីទទួលអ្នកដំណើរចំនួន៣១៤ ខណៈដែល Airbus អាចទទួលបានពី ៣០០ ទៅ ៣៥០កៅអី។ ម៉ូតរបស់វាក៏យកស្ទីលតាមស្លាប ៦៥ ម៉ែត្ររបស់យន្តហោះ A350 ផងដែរ ដោយធ្វើឱ្យវាអាចប្រើហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានដែលមានស្រាប់នាពេលបច្ចុប្បន្ន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...