Real Madrid បញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងផ្ទេរ Eden Hazard ខណ:តម្លៃផ្ទេរអាចឡើងដល់ ១៥០លានផោន

          នៅពេលនេះក្លឹបយក្សអេស្ប៉ាញReal Madrid បាន​បញ្ជាក់​ជាផ្លូវ​ការហើយ​ថា ខ្លួនបាន​កិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Eden Hazard ពី​ក្លឹប​​​​ Chelsea បើទោះបីជាតម្លៃ​អាច​ឡើង​ដល់​ជាង​១៥០​លានផោនក៏ដោយ។

          Hazard នឹង​ផ្ទេរទៅ​កាន់អេស្ប៉ាញ​ក្នុង​តម្លៃបឋម ​៨៨​លានផោន​ជាមួយ​កិច្ច​សន្យា​លេង​៥​ឆ្នាំ​និង​មាន​ប្រាក់ឈ្នួល​ជាង​៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ ហើយ​គ្រោងនឹងត្រូវ​បង្ហាញមុខ​ក្នុង​ឋានៈ​ជា​កីឡាករ​របស់​ក្លឹបReal Madridនៅ​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​បញ្ចប់ការ​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​រូចរាល់។

          Chelsea ​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ជាដំណាក់​កាល​ៗ​បន្ត​ទៀត​ ហើយ​គេជឿថា ផ្នែក​ខ្លះ​នៃ​ប្រាក់​នេះ​គឺ​អាស្រ័យ​លើ​ភាព​ជោគជ័យ​របស់​ Hazard ជាមួយ​ក្លឹប Real Madrid ផងដែរ។ វាហាក់ដូចជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់ភាគីពាក់ព័ន្ធ

          កីឡាករ វ័យ​២៨​ឆ្នាំរូបនេះ​ បាន​សម្រេចក្តីសុបិន​របស់​ខ្លួន​ចង់​លេងនៅក្លឹប​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ ZinedineZidaneដែល​ជា​អាយដល​របស់​ខ្លួន​តាំងពី​នៅវ័យ​កុមារ៕

adverise with khmeread
tiger
Loading ad ...