លោក Maurizio Sarri គ្រោងចូលរួមជាមួយក្លឹប Juventus ក្នុងកិច្ចសន្យាបីឆ្នាំ

          លោក Maurizio Sarriគ្រោង​ចូល​រួម​ជាមួយ​ក្លឹប Juventus ក្នុង​កិច្ច​សន្យា​រយៈ​ពេល​បី​ឆ្នាំ​នៅ​សប្តាហ៍ក្រោយ​នេះ បន្ទាប់ពី​ក្លឹប Chelsea ​ព្រម​ឲ្យ​លោក​ចាកចេញ​។

          លោក FaliRamadaniជា​ភ្នាក់​ងារ​របស់​លោក Sarri បាន​ជួប​ជាមួយ​មន្ត្រី​ក្លឹប​នៅ​ក្រប​ខណ្ឌ​ PL ​កាល​ពីថ្ងៃសុក្រ​ ហើយ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ដែលមាន​ន័យ​ថា លោក Sarri អាច​ចូល​រួម​ជា​មួយក្របខណ្ឌ​អ៊ីតាលី Serie A

          កិច្ច​ព្រមព្រៀង​នេះ​អាចនឹងត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយ។ មន្ត្រី​របស់​ក្លឹប Juventus ជឿថា ពួកគេ​នឹង​មិន​ចាំបាច់​បង់​តម្លៃ​ខ្លួន​ផ្ទេរ​សម្រាប់​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូប​នេះទេ ។លោក Sarri កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វិលត្រឡប់​មក​អ៊ីតាលី​វិញ និង​ក្លាយ​ជា​គ្រូបង្វឹក​របស់​ក្លឹប Juventus

          គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​បាន​រង់ចាំ​ភ្លើង​ខៀវ​ ដើម្បី​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Juventus បន្ទាប់ពី​ចំណាយ​ពេល​ត្រឹម​១ឆ្នាំ​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge។នៅពេលនេះលោក Sarri​រង់ចាំតែ​ការព្រមព្រៀង​ផ្លូវ​ការ​រវាងក្លឹបឆេលស៊ី​និង​ក្លឹប Juventus តែប៉ុណ្ណោះ​៕

adverise with khmeread
tiger
Loading ad ...